៦ វិធីជួយឱ្យពាក់ស្បែកជើងកែងដោយភាពជឿជាក់ពេញមួយថ្ងៃ

ការតុបតែងខ្លួនជាមួយស្បែកជើងកែងចោតគឺជាវិធីសាស្រ្តមួយដែលអាចជួយបង្កើនទំនុកដល់ស្រ្តីភាគច្រើន។ ប៉ុន្តែវាមិនមានភាពងាយស្រួលឡើយក្នុងការពាក់ស្បែកកែងពេញមួយថ្ងៃ។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកនូវ ៦ វិធីសាស្រ្តទៅកាន់បងប្អូនស្រ្តីដើម្បីអាចពាក់ស្បែកជើងកែងដោយភាពជឿជាក់ពេញមួយថ្ងៃ៖

១. ចាក់ម្សៅកូនក្មេង

ការប្រើប្រាស់ម្សៅកូនក្មេងក៏អាចជួយកាត់បន្ថយភាពឈឺចាប់ពេលពាក់ស្បែកជើងកែងបានមួយផ្នែកដែរ ដោយសារម្សៅនេះអាចស្រូបយកជាតិសំណើម និងកាត់បន្ថយភាពកកិតបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយការផលិតញើស និងការពារការឆ្លងមេរោគផ្សិតបានផងដែរ។ ដូច្នេះគ្រាន់តែលាបម្សៅកូនក្មេងលើកែងជើង និងម្រាមជើងមុនពេលពាក់ស្បែកជើងកែងគឺមធ្យោបាយល្អបំផុតក្នុងការបន្ថយភាពកកិត និងពងបែកទៀតផង។

២. បិតបង់លើម្រាមជើង

ការប្រើបង់បិតរបួសទៅលើម្រាមជើងក៏ត្រូវបានរាប់ជាវិធីមួយអាចកាត់បន្ថយការឈឺចាប់ ព្រមទាំងចំណាយប្រាក់តិចផងដែរ។ ជាពិសេសម្រាមចង្អុលជើង និងម្រាមកណ្ដាលព្រោះជាធម្មតានៅពេលយើងពាក់ស្បែកកែង ម្រាមទាំងពីរគឺជាកន្លែងដែលទទួលរងសម្ពាធ រូមទាំងភាពកកិតខ្លាំងជាងគេ។ មិនចាំបាច់តែបង់បិតរបួសឡើយ ប៉ុន្តែយើងក៏អាចប្រើស្កុត ឬអ្វីផ្សេងក៏បានឱ្យតែអាចរុំម្រាមជើងបាន។

៣. ប្រើបន្ទះស៊ីលីកូន

ការប្រើប្រាស់បន្ទះស៊ីលីកូនគឺជាជំនួយការដ៏ល្អសម្រាប់អ្នកចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ។ វាត្រូវបានគេណែនាំឱ្យប្រើប្រាស់ដោយបិតបន្ទះនេះនៅត្រង់កន្លែងដែលងាយកកិត។ ប៉ុន្តែចំពោះវិធីមួយនេះគឺសមរម្យខ្លាំងបំផុតសម្រាប់អ្នកពាក់ស្បែកជើងរលុង ឬធំជាងជើងព្រោះវាមិនត្រឹមតែជួយទប់ស្កាត់ភាពកកិតទេ ថែមទាំងធ្វើឱ្យស្បែកជើងកាន់តែតឹងណែនជាងមុនផងដែរ។

៤. លាបរ៉ូលអនលើផ្នែកងាយកកិត

ការលាបរ៉ូលអនលើជើងមិនត្រឹមតែជួយកាត់បន្ថយបញ្ហាក្លិនជើងទេ ប៉ុន្តែវាថែមទាំងអាចកាត់បន្ថយហានិភ័យនៃការរងរបួសពេលពាក់ស្បែកជើងកែងផងដែរ។ ដោយសារសារធាតុបំបាត់ក្លិនបានដើរតួជារបាំងការពារស្បែកពីកកិត ដូច្នេះគ្រាន់តែលាបវាទៅលើកែងជើង ម្រាមជើង ឬផ្នែកផ្សេងទៀតមុនពេលស្បែកជើងប៉ុណ្ណោះ។

៥. លាបឡេផ្ដល់សំណើម

ចំពោះបងប្អូននារីៗដែលចង់ពាក់ស្បែកជើងកែងពេញមួយថ្ងៃដោយភាពជឿជាក់ត្រូវបានគេផ្ដល់យោបល់ឱ្យឡេផ្ដល់សំណើមបន្តិចលើប្រអប់ជើងមុនពេលពាក់។ ការប្រើប្រាស់វិធីសាស្រ្តមួយនេះអាចជួយកាត់បន្ថយភាពកកិត ភាពឈឺចាប់ និងឡើងពងបែកផងដែរ ជាពិសេសនៅពេលយើងពាក់ស្បែកជើងថ្មីហើយតឹង។

៦. ជ្រើសរើសប្រភេទស្បែកជើង

ក្រៅពីវិធីសាស្រ្តជួយកាត់បន្ថយការឈឺចាប់ទាំងប្រាំខាងលើ ការជ្រើសរើសស្បែកជើងក៏ជាចំណុចមួយដែលយើងមិនត្រូវរំលងឡើយ។ ហើយការជ្រើសរើស និងទិញដល់កន្លែងគឺជាជម្រើសដ៏ល្អបំផុតព្រោះវានឹងជួយសន្សំសំចៃប្រាក់ ពេលវេលា ថែមទាំងអាចស្វែងរកនូវស្បែកជើងដែលសក្ដិសមជាមួយយើងបានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម