៥ វិធីជួយឱ្យប្រអប់ដៃទន់រលោង

ក្រៅពីការយកចិត្តទុកដាក់ថែរក្សាផ្ទៃមុខ និងដងខ្លួនហើយ ស្បែកដៃក៏ជាសរីរាង្គមួយដែលយើងមិនគួររំលងដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវ ៥ វិធីដែលជួយឱ្យប្រអប់ទន់រលោងគួរឱ្យចង់ប៉ះ៖

១. លាបឡេការពារកម្ដៅថ្ងៃ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាកាំរស្មីពន្លឺព្រះអាទិត្យគឺជាភ្នាក់ងារក៏គ្រោះថ្នាក់បំផុតក្នុងការបំផ្លាញកោសិកាស្បែកមិនថាស្បែកមុខ ខ្លួន ឬដៃជើងនោះទេ។ ដូច្នេះហើយការលាបឡេការពារកម្ដៅថ្ងៃគឺជារឿងសំខាន់បំផុត។ សម្រាប់ស្រីៗភាគច្រើនត្រូវបានគេណែនាំឱ្យលាបឡេការពារកម្ដៅថ្ងៃដែលមានយ៉ាងហោចណាស់ SPE 30 មុនពេលចេញទៅក្រៅដើម្បីជៀសវាងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ និងជួយរក្សាសំណើមផងដែរ។

២. ប្រើឡេលាបដៃដែលមាន AHA

ប្រសិនបើចង់ឱ្យស្បែកដៃទន់រលោង យើងមិនគួររំលងឡេលាបដៃនោះទេ។ ជាមួយគ្នានេះដែរ អ្នកជំនាញជាច្រើនបានណែនាំឱ្យប្រើប្រាស់ក្រែមលាបដៃដែលមាន AHAs ដូចជាអាស៊ីត glycolic ជាដើម។ សារធាតុអាស៊ីតមួយនេះអាចជួយសម្រួលស្បែកឱ្យមានភាពភ្លឺ និងទន់រលោងព្រោះវាមានសមត្ថភាពក្នុងការជម្រុះកោសិកាស្បែកចាស់ៗយ៉ាងស្រាល។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបន្ថែមសំណើមដល់ស្បែកផងដែរ។

៣. ប្រើឡេលាបដៃដែលមានRetinol

ឡេលាបដៃដែលមានសារធាតុ retinol ក៏ត្រូវបានគេណែនាំឱ្យប្រើដែរ ប្រសិនបើយើងចង់កម្ចាត់ស្នាមជ្រីវជ្រួញលើប្រអប់ដៃ។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មគួរជ្រើសរើសឡេលាបដៃមានផ្ទុកសារធាតុ peptides ជំនួសវិញ។ សារធាតុផ្សំទាំងនេះអាចជួយស្ដារស្បែកដែលខូតខាតឱ្យមានភាពទន់រលោងឡើងវិញ និងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។

៤. ប្រើឡេលាបដៃដែលមានជាតិអ៊ុយរ៉េ

​នៅក្នុងឡេលាបដៃដែលផ្ទុកសារធាតុអ៊ុយរ៉េក៏អាចជួយថែរក្សាស្បែកបានល្អដែរព្រោះសារធាតុប្រភេទនេះមានគុណសម្បត្តិផ្ដល់សំណើមខ្ពស់ណាស់។ មិនតែប៉ុណ្ណោះ វាក៏ជាសារធាតុធម្មជាតិដែលរាងកាយយើងអាចផលិតបានដោយខ្លួនឯង ប៉ុន្តែវានឹងថយចុះតាមអាយុ។ ដូច្នេះហើយ ការប្រើប្រាស់ឡេលាបដៃដែលផ្ទុកសារធាតុអ៊ុយរ៉េបានទៀងទាត់នឹងធ្វើឱ្យស្បែកកាន់តែមានសំណើម និងទន់រលោង។

៥. ជម្រុះកោសិកា

ការស្រ្កាប់ដៃដើម្បីជួយជម្រុះកោសិកាចាស់ៗក៏ជាវិធីមួយដែលយើងមិនគួរភ្លេចដែរ។ វាអាចធ្វើឱ្យស្បែកកាន់តែមានសំណើមព្រោះកោសិកាងាប់ៗត្រូវបានជម្រុះចេញ។ ចំពោះប្រភេទស្រ្កាប់នេះដែរ យើងអាចប្រើស្រ្កាប់មុខមកប្រើលើដៃបានព្រោះវាមានម៉ូលេគុលតូចៗ និងបង្កជាការរលាកផងដែរ។ ចុងក្រោយពេលស្រ្កាប់ហើយ យើងគួរប្រើឡេផ្ដល់សំណើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ