ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ធ្វើឱ្យ ឈិន មុន្នីនាថ នឹកស្រណោះខ្លាំង

ក្រោយចំណាយពេលផលិតអស់រយៈពេលជាង១ឆ្នាំ ទីបំផុត ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» បានដាក់សម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សិល្បករ-សិល្បការនីយ៉ាងច្រើនកុះករ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ភាពយន្តចម្រៀងនេះ រៀបរាប់ពីជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងរបបយង់ឃ្នង ប៉ុល ពត ខណៈសម្តេចតេជោ បានសម្រេចចិត្តចាកចេញភរិយាទាំងកំពុងពពោះកូនក្នុងផ្ទៃ។

ក្នុងនោះ សិល្បករដែលបានចូលរួមសម្តែងក្នុងភាពយន្តចម្រៀងនេះមានដូចជា លោក ប៉ាន់ ខែមម៉ានូ សម្តែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន កញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ប្រាប់ឱ្យអ្នកសារព័ត៌មានដឹងក្នុងថ្ងៃសម្ពោធជាផ្លូវការភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» តួឯកស្រី ឈិន មុន្នីនាថ ថានាងរំភើបហួសថ្លែងដែលមានឱកាសបានសម្តែងក្នុងភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់»។ នាងទទួលបានច្រើនណាស់ពីការថតភាពយន្តចម្រៀងនេះ ដោយនាងត្រូវបត់បែនអារម្មណ៍ខ្លួនឯងឱ្យចូលក្នុងសម័យនោះ ហើយត្រូវរៀនសូត្រពីអ្នកដឹកនាំក្នុងឈុតស្រ្តីមានផ្ទៃពោះថែមទៀត។

ដោយសារខ្លឹមសារបទចម្រៀងនេះបង្ហាញពីស្ត្រីពពោះទាំងគ្មានស្វាមីនៅក្បែរ ហើយត្រូវរត់ជម្លៀសរហូតដើម្បីមានជីវិតរស់នៅបន្ត ធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះយល់ច្បាស់ពីអារម្មណ៍ជាម្តាយ។ តួយ៉ាង អំឡុងពេលថតតួឯកស្រីរូបនេះមានអារម្មណ៍ស្រណោះខ្លាំងណាស់ ដោយនាងគិតថា នាងថតលំបាកប៉ុណ្ណេះហើយ ចុះទម្រាំកាលជំនាន់នោះទៀតតើលំបាកប៉ុណ្ណាទៅ។

ក្រៅពី តួឯកប្រុសស្រី លោក ប៉ាន់ ខែមម៉ានូ កញ្ញា ឈិន មុន្នីនាថ ក៏មានតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត រួមមាន លោក អ៊ុន សិទ្ធា, ណាខុន, ឃឹម ហ្សានីត, លឹម រដ្ឋា, ប៉ែន ចំរ៉ុង, ជា លាងឈែ, ជា សុវណ្ណនរាហ៍, កញ្ញា យ៉ែម ស្រីពេជ្រ , ស្វែង សុជាតា , លី ច័ន្ទសីហា និង ញឹម ចាន់ថន ជាដើម ក៏បានចូលរួមសម្តែងក្នុងភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម