ឲ្យតែដល់ថ្ងៃចុងសប្ដាហ៍ម្ដងៗ ជឿថាប្រិយមិត្តមួយចំនួនច្បាស់ជាមានបំណងចង់ធ្វើដំណើរកម្សាន្តរំសាយស្ត្រេសជាមិនខាន។ ដូច្នេះហើយសម្រាប់ប្រិយមិត្តដែលចង់ស្វែងរកកន្លែងលំហែណាដែលមានទីតាំងស្ថិតនៅជិតក្រុង មិនពិបាកធ្វើដំណើរឆ្ងាយ AMS សូមណែនាំរមណីយដ្ឋានមួយដែលមានទីតាំងនៅក្នុងស្រុកកៀនស្វាយ។

ប្រិយមិត្តគ្រាន់តែចំណាយពេលជិះចេញពីក្រុងភ្នំពេញប្រមាណ១ ម៉ោង តាមផ្លូវជាតិលេខ១ រួចស្វែងរករមណីយដ្ឋាន «សម្រស់កៀនស្វាយ» ដើម្បីចូលបរិភោគអាហារ និងសម្រាកលំហែនៅទីនេះ។ អ្វីដែលពិសេសមិនថាថ្ងៃចុងសប្ដាហ៍ ឬថ្ងៃធម្មតាក៏រមណីយដ្ឋាននេះនៅតែបើកដំណើរការចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់។ រមណីយដ្ឋានមួយនេះមានលក្ខណៈពិសេសជាច្រើនដូចជា មានកន្លែងអង្គុយញ៉ាំអាហារស្អាត និងទាក់ភ្នែក មានទីតាំងស្ថិតនៅជាប់មាត់ទន្លេ មានអាហារជាច្រើនសម្រាប់ជ្រើសរើស និងជាកន្លែងជួបជុំដ៏ល្អនៅក្នុងជាយក្រុងមិនថាជាលក្ខណៈគូស្នេហ៍ មិត្តភ័ក្តិ ឬគ្រួសារនោះទេ។
បន្ទាប់ពីបានពិសាអាហារដ៏ឈ្ងុយឆ្ងាញ់រួចហើយ អ្នកទេសចរណ៍អាចធ្វើសកម្មភាពកម្សាន្តផ្សេងៗដូចជា ថតរូបលេង ដើរលេងក្នុងសួនផ្កា ជិះទូកលេង ស្រូបខ្យល់ជំនោរទន្លេ ទស្សនាទេសភាពជុំវិញ និងទស្សនាជីវភាពរស់នៅរបស់ប្រជាជនដែលប្រកបរបររកស៊ីនៅទៅនេះ។ អ្វីដែលពិសេសបើសិនជាប្រិយមិត្តបានទៅលេងទីនេះហើយ កុំភ្លេចសាកភ្លក់រសជាតិមាន់ដុតអំបិលម្ទេស និងមាត់ដុតប្រហុកបុកអង្ក្រង ធានាថាឆ្ងាញ់ជាប់មាត់៕


ទំនាក់ទនង៖ 069 80 88 99 | 071 355 8888


























Account
Security
Favourite Content