​ប្លែក​ខ្លាំង! ផលិត​ផល​បង្កើត​​ថ្មី​ចម្លែក ​៤ នឹង​មក​ដល់​ឆ្នាំ២០២៣ នេះ

ជា​រៀង​រាល់​ឆ្នាំ​ ការ​បង្កើត​ផលិត​ផល​ភ្ជាប់​ជា​មួយ​នឹង​បច្ចេកវិទ្យា​ថ្មី​តែង​តែ​កកើត​ឥត​ឈប់​ឈរ​រាប់​ចាប់​តាំង​ពី​ផលិតផល​ប្រើ​ប្រាស់​កំប៉ិកកំប៉ុក​ រហូត​ដល់​រថយន្ត​អគ្គិសនី​ជា​ដើម។ សម្រាប់​ឆ្នាំ​២០២៣ នេះ ផលិតផល​បច្ចេកវិទ្យា​បង្កើត​ថ្មី​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឆ្នាំ​ថ្មី​នេះ​កាន់​តែ​ប្លែក​ និង​ជឿនលឿន​ទៅ​មុខ​មួយ​កម្រិត​ទៀត។ ខាង​ក្រោម​នេះ​ជា​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទាំង ៤ ដែល​នឹង​ចរាចរ​លើ​ទី​ផ្សារ​ក្នុង​ឆ្នាំ​នេះ។

៤ ម៉ាស៊ីន​ដាក់​ចំណី​សត្វ​ភ្ជាប់​ជា​មួយ​កាមេរ៉ា

បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​នឹង​ជា​ផលិតផល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​ដែល​ស្រលាញ់​សត្វ​ស្លាប។ Bird Buddy ជា​ផលិតផល​ដាក់​ចំណី​ឲ្យ​សត្វ​ស្លាប​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ AI ដោយ​ភ្ជាប់​​កាមេរ៉ា​សម្រាប់​ថត​រូប​សន្លឹក និង​វីដេអូ​របស់​សត្វ​ស្លាប​ខណៈ​ពេល​ស៊ី​ចំណី។ កាមេរ៉ា​នៅ​លើ​ Bird Buddy នេះ​មាន​ Sensor ដែល​អាច​ថត​រូប​មុន​ពេល​សត្វ​ស្លាប​ហោះ​មក​ដល់ និង​ចលនា​របស់​វា​ ហើយ​បន្ទាប់​ពី​ថត​ហើយ​វា​នឹង​បញ្ចូល​រូបភាព​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​កម្មវិធី Bird Buddy។

៣ រទេះ​រុញ​កូន​ក្មេង​ដំណើរ​ការ​ដោយ​ខ្លួន​ឯង (Self-driving)

ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ​អាច​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដោយ​សារ​ផលិតផល​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Glüxkind ។ ពួក​គេ​បាន​បង្កើត​រទេះ​រុញ​ទំនើប​បំផុត​ឈ្មោះ​ថា​ Ella ដែល​បំពាក់​ទៅ​ដោយ Sensor អាច​បើក​បរ​ដោយ​ខ្លួន​ឯង និង​បញ្ចៀស​ឧបសគ្គ​បាន​ដោយ​ខ្លួន​ឯង​ទៀត​ផង។ លើស​ពី​នេះ​ រទេះ​ Ella អាច​បើក​បរ​តាម​ប៉ាម៉ាក់​បាន​ទៀត​ផង​នៅ​ពេល​ពួកគេ​ដើរ​បី​កូន​របស់​ខ្លួន។

២ ផលិតផល​ពិនិត្យ​ទឹក​នោម

ជា​ការ​ពិត​ ទឹក​នោម​របស់​មនុស្ស​យើង​ភ្ជាប់​មក​ជា​មួយ​នឹង​សញ្ញាណ​សុខភាព​ជា​ច្រើន​របស់​យើង។ ផលិត​ផល​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ U-Scan ជា​ផលិត​ផល​ពិនិត្យ​ទឹក​នោម​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​អ្នក​ប្រើប្រាស់​បំពាក់​នៅ​ក្នុង​ចាន​បង្គន់​ បន្ទាប់​មក​វា​នឹង​បញ្ចូល​ព័ត៌មាន​សុខភាព​បាន​មក​ពី​ការ​ពិនិត្យ​ទឹក​នោម​ជូន​ទៅ​អ្នក​ជា​ប្រចាំ។

១ ខ្នើយ​ដក​ដង្ហើម

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​នឹង​បាន​បង្កើត​ផលិតផល​ថ្មី​ដ៏​អស្ចារ្យ​មួយ​គឺ​ខ្នើយ​ចេះ​ដក​ដង្ហើម​ ដែល​ពេល​អ្នក​ប្រើប្រាស់​អោប​នោះ​វា​នឹង​ដក​ដង្ហើម​។ មែន​ទែន​ទៅ​ខ្នើយ​នេះ​មិន​មែន​ប្រើ​សម្រាប់​គេង​ទេ​ តែ​ប្រើ​សម្រាប់​អង្គុយ​អោប​ដើម្បី​សម្រួល​ដង្ហើម​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ពួក​គេ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដូច​ជា​ជំងឺ​ថប់បារម្ភ និង​ស្ត្រេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម