រឿន ណាត មានជំនឿចិត្តលើ ម៉ានីតា ១០០% ព្រោះចំណុចអស់នេះ

ការរង់ចាំបានមកដល់ ទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជា៤ជំនាន់ រួមមាន កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត សារីតា កញ្ញា ងិន ម៉ារ៉ាឌី រួមទាំង លោក Romyr Libo-on ជា National Director ក្រុមហ៊ុន Cambodia International Models បានហោះចេញទៅសហអាមេរិក ​កាល​ពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដើម្បីទៅ​លើក​ទឹកចិត្ត កញ្ញា ហង្ស ម៉ានីតា ដែលកំពុង​ស្ថិតក្នុងការប្រឡងបវរកញ្ញា​ចក្រវាឡលើកទី​៧១។

រូបថត៖ គណនី FB Roat Nimul Menn (Soth)

កញ្ញា រឿន ណាត Miss Universe Cambodia 2018 ប្រាប់ឱ្យអ្នកសារព័ត៌មានដឹងមុនហោះចេញទៅអាមេរិកថា នាងតែងទាក់ទងលើកទឹកចិត្ត ម៉ានីតា តាម Group Chat និងផ្តាំឱ្យនាងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួត។ រឿន ណាត ថា នាងមានជំនឿចិត្ត ១០០% លើ ម៉ានីតា ថានឹងអាចធ្វើបានលទ្ធផលល្អ​ ព្រោះនាង​មាន​​​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកួតនេះ ពិសេសគឺចំណេះដឹងទូទៅ និងភាសាអង់គ្លេសតែម្តង ដូច្នេះ យ៉ាង​ហោចណាស់ក៏នាងអាចដណ្ដើមបានតំណែង Top10 ចុងក្រោយជាក់ជាមិនខាន។

ឆ្លៀតឱកាសនេះ MUC 2018 ក៏បានផ្ដាំដល់អ្នកជំនាន់ក្រោយដែលស្រលាញ់វិស័យ Beauty Pageant ថា បើ​ចង់ទៅរួចក្នុងវិស័យនេះ គឺដាច់​ខាតត្រូវតែចេះ​ភាសាអង់គ្លេសមួយមុខទៀត ព្រោះពេលប្រកួតភាសាពិតសំខាន់ណាស់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបេក្ខភាពមកពីជុំវិញពិភពលោក ហើយយើងអាចប្រាប់គេនូវអ្វីដែលយើងចង់ប្រាប់។

ជាទស្សនៈរបស់នាង ការប្រកួតបវរកញ្ញាពិតជាសំខាន់សម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ​ព្រោះវាធ្វើឲ្យគ្រប់គ្នាអាចផ្លាស់ប្ដូរ​ផ្នត់គំនិត បង្កើនភាពជឿជាក់លើខ្លួនឯង និងមានឱកាសបង្ហាញពីវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅកាន់ពិភពលោកឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត តាមរយៈឈុតតំណាងជាតិជាដើម។

មិនមែនតែនាងម្នាក់ទេដែលជំនឿចិត្តខ្ពស់លើ ហង្ស ម៉ានីតា សូម្បី MUC ៣រូបផ្សេងទៀត គឺ អេលីណា សារីតា និង ម៉ារ៉ាឌី ក៏មានទស្សនៈយល់ឃើញដូច រឿន ណាត ហើយជឿជាក់ថា ម៉ានីតា នឹងធ្វើបានយ៉ាងល្អក្នុងការប្រកួត ហើយពាំនាំយកជយលាភីមកជូនជាតិកម្ពុជាវិញ។

សូមជម្រាបថា បវរកញ្ញាចក្កវាឡកម្ពុជាទាំង៤ជំនាន់ នឹងទៅចូលរួមគាំទ្រ ម៉ានីតា ប្រកួតវគ្គបឋម (Preliminary Competition) ដោយផ្ទាល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ហើយថ្ងៃ១៤ ក៏នឹងទៅគាំទ្រ ម៉ានីតា ប្រកួតវគ្គផ្តាច់ព្រ័ត្រ (Final Competition) ដោយផ្ទាល់ដូចគ្នាដែរ។ តាមគម្រោង អ្នកទាំង៤ នឹងបន្តស្នាក់នៅ​សហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីជាមួយសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១៩-២២ រួចទើបត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​