ក្រោយសម្ដែងចប់ជាង ១០ ឆ្នាំ តួស្រី “ល្បិចកល់ក្នុងរាជវាំង” តែងខ្លួនតាមរឿងម្ដងទៀត មើលទៅស្អាតដូចដើម!

បកត្រឡប់ទៅកាលពីឆ្នាំ ២០០៩ រឿងភាគហុងកុង “Beyond The Realm of Conscience“ ឬប្រិយមិត្តជាច្រើនស្គាល់ថារឿង “ល្បិចកល់ក្នុងរាជវាំង” បានចាក់ផ្សាយជាផ្លូវការ ខណៈពេលនោះពិតជាទទួលបានការគាំទ្រខ្លាំងមិនថាតែក្នុងស្រុក ឬក្រៅស្រុក។

ស្របពេលជាមួយគ្នាដែរ តារាស្រី Charmaine Sheh ដែលសម្ដែងជាតួឯកត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់នាង។ អ្វីដែលសំខាន់តួអង្គ Sam Ho ដែលនាងសម្ដែងបានដក់ជាប់ក្នុងចិត្តមហាជនស្ទើរតែមិនអាចបំភ្លេចបាន។ មិនតែប៉ុណ្ណោះ តួអង្គនេះក៏នាំមកនូវភាពល្បីល្បាញខ្លាំងដល់រូបនាងផងដែរ។

ថ្មីៗ នេះរូបនាងត្រូវបានគេអញ្ជើញជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “Infinite Challenge Class” ដោយកម្មវិធីនោះតម្រូវឱ្យភ្ញៀវកិត្ដិយសចូលរួមត្រូវសម្ដែង និងតុបតែងខ្លួនតាមតួអង្គដែលពួកគេធ្លាប់បានសម្ដែងសាជាថ្មីម្ដងទៀត ដោយជ្រើសយកនូវរឿងណាដែលមានសាច់រឿងទាក់ទាញ ឬរឿងដែលល្បីៗ។

នាឱកាសនោះដែរ តារាស្រី Charmaine Sheh បានជ្រើសយកតួអង្គ Sam Ho ក្នុងរឿង “Beyond The Realm of Conscience“ មកតុបតែង និងសម្ដែងម្ដងទៀត។ គ្រាន់តែបង្ហាញខ្លួនឱ្យទស្សនិកជនឃើញភ្លាម រូបនាងត្រូវបានគេសរសើរ ថារូបសម្រស់នៅតែស្រស់ស្អាតហាក់គ្មានអ្វីប្លែកសោះ បើទោះជាកន្លងផុតទៅជាង ១០ ឆ្នាំទៅហើយក្ដី។ លើសពីនេះ ការសម្ដែងរបស់នាងក៏មិនធ្វើឱ្យគ្រប់គ្នាខកបំណងដែរ ពោលគឺអាចយំ សម្រក់ទឹកភ្នែកភ្លាមៗ នៅលើឆាក និងសម្ដែងមិនចំណាយពេលយូរ ឬច្រើនដងឡើយ។

តោះទៅមើលរូបភាពខ្លះរបស់តារាស្រី Charmaine Sheh សម្ដែងជាតួអង្គ Sam Ho សារជាថ្មី៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត