គ្រាប់ធញ្ញជាតិទាំង ៥ ដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់រាងកាយ

គ្រាប់ធញ្ញជាតិគឺត្រូវបានរាប់ជាអាហារមួយប្រភេទដែលល្អសម្រាប់រាងកាយជួយបង្កើនខ្លាញ់ល្អ និងបញ្ចុះកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ខ្លាញ់ល្អមានគុណសម្បត្តិក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល បន្ទាបសម្ពាធឈាម បូករួមជាមួយជំងឺផ្សេងៗទៀតជាច្រើនផងដែរ។ ដូច្នេះហើយប្រសិនបើចង់បង្កើនកម្រិតជាតិខ្លាញ់ល្អក្នុងរាងកាយអាចញ៉ាំជាមួយគ្រាប់ធញ្ញជាតិទាំង ៥ ដូចខាងក្រោមបាន៖

១. គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុនគឺជាគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម វីតាមីន E  riboflavin និង niacin ផងដែរ។ យោងតាមគេហទំព័រ California Almonds បានណែនាំថាការទទួលទានគ្រាប់អាល់ម៉ុនពី ២០ ទៅ ២៣​ គ្រាប់ក្នុងមួយថ្ងៃគឺជាបរិមាណដ៏ត្រឹមត្រូវ។ ការទទួលទានគ្រាប់អាល់ម៉ុននឹងបញ្ចុះសម្ពាធឈាម បន្ទាបកូឡេស្ដេរ៉ូល និងកាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយផងដែរ។

២. គ្រាប់រីករាយ

ការទទួលទានគ្រាប់រីករាយប្រហែល ៦០ ក្រាម ឬ ៤៥ គ្រាប់ក្នុងមួយថ្ងៃគឺអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើយើងទទួលទានវាជាប្រចាំ វានឹងអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។ ផ្អែកលើវេបសាយ Purality Health បានបង្ហាញថាការញ៉ាំគ្រាប់រីករាយគឺអាចផ្ដល់សារធាតុចិញ្ចឹមសំខាន់ៗ ប្រឆាំងអុកស៊ីតកម្ម មានប្រូតេអ៊ីនខ្ពស់ កម្ចាត់បាក់តេរីមិនល្អ បន្ទាបកម្រិតកូឡេស្តេរ៉ូល បន្ថយសម្ពាធឈាម បញ្ចុះកម្រិតជាតិស្ករ ព្រមទាំងជាជំនួយការល្អក្នុងការសម្រកទម្ងន់ថែមទៀតផង។

៣. គ្រាប់កៅឡាក់

គ្រាប់កៅឡាក់គឺត្រូវបានគេរាប់ជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានខ្លាញ់ល្អ និងជាតិសរសៃខ្ពស់។ ការទទួលទានគ្រាប់កៅឡាក់ក៏អាចជួយវិធីមួយដែលធ្វើឱ្យក្រពះយើងឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។ យោងតាមគេហទំព័រ Healthline ចំនួនបរិមាណគ្រាប់កៅឡាក់ដែលសមស្របហើយត្រូវបានគេណែនាំឱ្យញ៉ាំគឺចាប់ពីចន្លោះ ២៩ ទៅ ៦៩ ក្រាម។ មិនតែប៉ុណ្ណោះ វាក៏អាចជួយប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សុខភាពបេះដូង កាត់បន្ថយហានិភ័យនៃជំងឺមហារីក ការពារការឆ្លងចូលនៃមេរោគ និងបន្ទាបកម្រិតជាតិស្ករផងដែរ។

៤. គ្រាប់ walnut

ការទទួលទានគ្រាប់ walnut យ៉ាងហោចណាស់ ៤ គ្រាប់ក្នុងមួយថ្ងៃអាចជួយព្យាបាលជំងឺជាច្រើនរួចទាំងជំងឺមហារីក ទឹកនោមផ្អែម រក្សាទម្ងន់ និងសុខភាពបន្តពូជជាដើម។ ដោយសារគ្រាប់ walnut សម្បូរទៅសារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ដែលជួយពង្រឹងបេះដូង (heart-healthy fats) អាចធ្វើឱ្យសុខភាពខួរក្បាលកាន់តែល្អប្រសើរ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ក៏ដូចជាជំងឺមហារីកផងដែរ។

៥. សណ្ដែកដី

សណ្ដែកដីប្រមាណ ១៨ គ្រាប់នឹងផ្ដល់ថាមពលដល់រាងកាយប្រហែល ១០០ កាឡូរី។ សណ្ដែកដីត្រូវបានគេចាត់ទុកថាជាគ្រាប់ធញ្ញជាតិមួយដែលសាមញ្ញបំផុត ឬអាចជាអាហារសម្រន់ធម្មតាប៉ុណ្ណោះ។ ប៉ុន្តែយោងតាមគេហទំព័រ WebMD ការទទួលទានសណ្ដែកដីគឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាពង្រឹងសុខភាពបេះដូង កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ការពារជំងឺមហារីក និងកាត់បន្ថយការរលាកផងដែរ។ លើសពីនេះទៀត វាក៏អាចចូលទៅជួយគ្រប់គ្រងចំណង់អាហារ ដុតបំផ្លាញជាតិខ្លាញ់មិនល្អ និងល្អបំផុតសម្រាប់អ្នកសម្រកទម្ងន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ