ផ្លែក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារពីជំងឺមួយចំនួនផងដែរ។ ប៉ុន្តែប្រសិនបើយើងយកផ្លែក្រូចឆ្មារនោះទៅលាយជាមួយគ្រឿងផ្សំផ្សេងៗឡើងមកជាភេសជ្ជៈវិញនោះ វានឹងមានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូននូវរូបមន្តលាយទឹកក្រូចឆ្មារដើម្បីឱ្យមានសុខភាពល្អ។

រូបមន្តទី ១
រូបមន្តមួយនេះមានសាមញ្ញ និងងាយស្រួលធ្វើមែនទែន ដោយវាអាចជួយជំរុញប្រព័ន្ធការពារភ្នែក និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។
គ្រឿងផ្សំ៖
ក្រូចឆ្មារ ៦ ផ្លែ
ទឹក ១ កែវ
ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងពីរចូលគ្នាប៉ុណ្ណោះ។
រូបមន្តទី ២
សម្រាប់រូបមន្តមួយនេះគឺសម្បូរទៅដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារជំងឺ ល្អសម្រាប់ការរំលាយអាហារ កាត់បន្ថយការរលាក និងល្អសម្រាប់ស្បែកផងដែរ។
គ្រឿងផ្សំ៖
ក្រូចឆ្មារ ៦ ផ្លែ
ទឹក ១ កែវ
ទឹកឃ្មុំ (តាមចំណូលចិត្ត)
ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងបីចូលគ្នាប៉ុណ្ណោះ។
រូបមន្តទី ៣
នេះជារូបមន្តមួយទៀតសម្រាប់អ្នកដែលចង់បន្ថែមវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ចិញ្ចឹមស្បែក និងសម្រកទម្ងន់ទៀតផង។ នៅក្នុងរូបមន្ដនេះ វាអាចនឹងមានក្លិនឈ្ងុយប្លែកដោយបានបន្ថែមជាមួយនឹងស្លឹកជីអង្កាមផងដែរ។
គ្រឿងផ្សំ៖
ក្រូចឆ្មារ ៤ ស្លាបព្រាបាយ
ទឹក ២ កែវ
ទឹកកក
ស្លឹកជីអង្កាម (តាមចំណូលចិត្ត)
ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងបួនចូលគ្នាប៉ុណ្ណោះ។
រូបមន្តទី ៤
នៅក្នុងវិធីមួយនេះយើងបានបន្ថែមផ្លែឪឡឹក និងស្លឹកជីអង្កាមដែលអាចជួយបង្កើនភាពស្រស់ស្រាយក្នុងរាងកាយ។ ជាពិសេស វាក៏មានជាតិសរសៃ និងប៉ូតាស្យូមដែលមានប្រយោជន៍មិនតិចដល់រាងកាយផងដែរ។
គ្រឿងផ្សំ៖
ក្រូចឆ្មារ ២ ផ្លែ
ឪឡឹក ១ ចំហៀង
ស្លឹកជីអង្កាម ១ ក្ដាប់
ចំពោះវិធីធ្វើអាចកិន ឬក្រឡុកចូលគ្នាបាន។
រូបមន្តទី ៥
រូបមន្តនេះមានលក្ខណៈពិសេសដោយត្រសក់សម្បូរប៉ូតាស្យូមអាចជួយជំរុញដំណើរការនៃកោសិកា ជួយបញ្ចេញជាតិសូដ្យូមចេញពីរាងកាយ បញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការលាយគ្រឿងផ្សំខាងក្រោមរួមគ្នាផ្សំបានជាសារធាតុប្រឆាំងមេរោគ និងល្អសម្រាប់ពោះវៀន។
គ្រឿងផ្សំ៖
ត្រសក់ ១៦៨ ក្រាម
ស្លឹកជីអង្កាម កន្លះស្លាបព្រាបាយ
ទឹក ១ ពែង
ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ
ទឹកកក ២ ពែង
ចំពោះវិធីធ្វើអាចកិន ឬក្រឡុកចូលគ្នាបាន៕

























Account
Security
Favourite Content