ម្នាស់ត្រូវបានគេចាត់ទុកជាផ្លែឈើសុខភាពមួយប្រភេទមានទាំងសារធាតុចិញ្ចឹម និងវីតាមីនយ៉ាងច្រើនដែលមានអត្ថប្រយោជន៍មែនទែនដល់សរីរាង្គក៏ដូចជារាងកាយផងដែរ។ ក្រៅពីនេះ ផ្លែម្នាស់ក៏ត្រូវបានគេយកទៅធ្វើជារូបមន្តថែរក្សាសម្រស់បានទៀតផងដូចជា៖
១. ជម្រុះកោសិកាស្បែក
លាយទឹកម្នាស់ចំនួន ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយរួចយកទៅលើពីលើមុខ និងក។ ទុកប្រហែល ៥ ទៅ ១០ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ នៅពេលជូតមុខមិនត្រូវប្រើកម្លាំងខ្លាំងសង្កត់ពេកទេព្រោះអាចបណ្ដាលឱ្យឆាប់រលាកស្បែក។ ឬយើងអាចប្រើសំឡីជ្រលក់ជាមួយទឹកក្ដៅឧណ្ហៗហើយជូតថ្នមៗលើមុខក៏បាន។
២. កាត់បន្ថយស្នាមជាំ
ចិតសំបក និងភ្នែកម្នាស់ចេញឱ្យស្អាតហើយយកទៅកាត់ជាចិញ្ច្រាំឱ្យម៉ត់។ ប៉ុន្តែយើងក៏អាចច្របាច់យកតែទឹក ឬកិនម្នាស់តែម្ដងក៏បាន។ បន្ទាប់មកយកសន្លឹកម៉ាសស្អាតមួយមកដាក់ពីលើមុខហើយលាបទឹក ឬល្បាយម្នាស់រួចទុកប្រហែល ១៥ នាទីចាំលាងសម្អាត។ ពេលដាក់លើមុខត្រូវប្រយ័ត្នកុំឱ្យប៉ះរង្វង់ភ្នែក។
៣. ជួយបំប៉នស្បែក
វិធីធ្វើគឺដូចគ្នាទៅនឹងចំណុចទីពីរដែរ ប៉ុន្តែសម្រាប់អ្នកមានស្បែកងាយប្រតិកម្ម ឬអ្នកកំពុងប្រើប្រាស់ថ្នាំព្យាបាលមុនគួរធ្វើត្រឹម ២ សប្ដាហ៍ម្ដងហើយទុកត្រឹម ៣ ទៅ ៥ នាទីប៉ុណ្ណោះ។ ដោយសារផ្លែម្នាស់មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែយ៉ាងច្រើន ជាពិសេសអាស៊ីត bromatic អាចធ្វើឱ្យស្បែករលោង និងសជាងមុន។
៤. ធ្វើឱ្យស្បែកភ្លឺថ្លា
លាយទឹកម្នាស់ ២ ស្លាបព្រាបាយជាមួយម្សៅអង្ករ ២ ស្លាបព្រាបាយកូរឱ្យសព្វហើយយកមកលាបលើមុខ និងក។ ទុកឱ្យស្ងួតហើយលាងសម្អាតចេញដោយទឹកត្រជាក់។ យើងអាចអនុវត្តបែបនេះប្រហែល ២ ដងក្នុងមួយសប្ដាហ៍នឹងឆាប់បានទទួលប្រសិទ្ធភាព។
៥. កម្ចាត់ស្បែកក្រិន
ចិតសំបក និងភ្នែកម្នាស់ចេញឱ្យស្អាតហើយយកទៅកិនជាមួយថ្នាំ menthol។ ម៉ាស្សាថ្នមៗទៅលើស្បែកក្រិនប្រហែល ២ ទៅ ៣ នាទីរួចលាងទឹកចេញ។ ចំពោះចំនុចទីប្រាំនេះគឺល្អបំផុតសម្រាប់ប្រើទៅលើកែងជើង។ ដោយសារផ្លែម្នាស់មានជាតិកាត់ ដូច្នេះគួរអនុវត្តត្រឹម ១ សប្ដាហ៍ម្ដង ឬ ២ សប្ដាហ៍ម្ដងបានហើយ៕



















































Account
Security
Favourite Content