រឿងមិនល្អទាំង ៤ នេះនឹងកើតឡើងពេលគេងជាមួយទូរស័ព្ទ

សម្រាប់មនុស្សភាគច្រើននៅពេលបច្ចុប្បន្នទូរស័ព្ទគឺជាវត្ថុដែលសំខាន់ និងចុងក្រោយបំផុតដែលយើងមើលមុនពេលចូលគេង។ ជាការពិតការប្រើប្រាស់ទូរស័ព្ទគឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ភាពងាយស្រួល និងលឿនរហ័សដល់យើងមែន។ ប៉ុន្តែស្របពេលនេះផងដែរ ការដាក់ទូរស័ព្ទជាប់តាមខ្លួនស្ទើរគ្រប់ ២៤ ម៉ោងបូករួមទាំងពេលគេងដែរនោះនឹងអាចធ្វើឱ្យរំខានដំណេក និងប៉ះពាល់សុខភាពថែមទៀតផង។ ដោយយោងតាម Brightside យើងនឹងរងឥទ្ធិពលដូចខាងក្រោមប្រសិនបើយើងគេងជាមួយទូរស័ព្ទ៖

១. រំខានការគេង

មុនពេលគេងមនុស្សភាគច្រើនតែងតែមានទម្លាប់ទូរស័ព្ទដូចជាវីដេអូកំប្លែង លេងហ្គេម ឬអានអត្ថបទអ្វីមួយជាដើម។ ប៉ុន្តែនៅពេលដែលយើងប្រឹងសម្លឹងមើលអេក្រង់ទូរស័ព្ទពេក ភ្នែកយើងនឹងប៉ះជាមួយពន្លឺពណ៌ខៀវហើយវានឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលដើម្បីពន្យារការគេងរបស់យើង។ ប្រសិនបើយើងនៅតែព្យាយាមធ្វើដដែលៗ​ រាងកាយយើងនឹងចាប់ផ្ដើមច្របូកច្របល់ និងធ្វើឱ្យប៉ះពាល់ដល់ដំណេកកាន់តែខ្លាំងផងដែរ។

២. ប៉ះពាល់សុខភាពបន្តពូជ

នៅពេលដែលយើងញៀនជាមួយនឹងទូរស័ព្ទពេក វានឹងពន្យារម៉ោងគេង និងធ្វើឱ្យពិបាកក្នុងការគេងតែម្ដង។ ការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យមានផលប៉ះពាល់ដល់រាងកាយយើងយ៉ាងច្រើន បូករួមទាំងសុខភាពបន្តពូជថែមទៀតផង។ តាមការសិក្សាបានបង្ហាញអំពីបុរសដែលគេងរយៈពេល ៦ ម៉ោង ឬតិចជាងនេះ នឹងស្រ្តីដែលមានបញ្ហាគេងមិនលក់គឺតែងតែជួបប្រទះការលំបាកនៅពេលបង្កកំណើត។

៣. ធ្វើឱ្យឡើងទម្ងន់

ទូរស័ព្ទត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើង។ ជាទូទៅមនុស្សតែងតែភ្ញាក់ឡើងនៅកណ្ដាលយប់ ដូច្នេះយើងនឹងចាប់អារម្មណ៍ស្វែងរកទូរស័ព្ទមុនគេភ្លាម។ ដូចទៅនឹងចំណុចខាងលើគឺវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណេក ហើយនៅពេលដែលរាងកាយសម្រាកមិនបានគ្រប់គ្រាន់ ឬដំណើរការខុសប្រក្រតី វានឹងធ្វើឱ្យមានភាពតានតឹង និងខ្លាញ់ប្រមូលផ្ដុំបានយ៉ាងងាយ។

៤. កាន់តែធ្វើឱ្យថប់បារម្ភ

នៅពេលដែលយើងកំពុងញៀនមើលទូរសព្ទហើយ យើងមិនងាយអាចបញ្ឈប់បានភ្លាមៗឡើយ។ សំឡេងរោទិ៍របស់ទូរសព្ទក៏អាចធ្វើឱ្យកម្រិតស្រ្តេស និងថប់បារម្ភកើនឡើងបានយ៉ាងងាយ។ តាមការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលទទួលរងនូវការថប់បារម្ភញឹកញាប់គឺតែងតែមានបញ្ហាក្នុងការគេង។ ជាមួយគ្នានេះដែរ វានឹងអាចធ្វើឱ្យកម្រិតនៃការថប់បារម្ភកើនឡើងដល់ទៅ ៣០% ឯណោះ។ ដូច្នេះដើម្បីជៀសវាងការរងនូវប៉ះពាល់ណាមួយ យើងគួរតែព្យាយាមកាត់បន្ថយ ឬដាក់ទូរសព្ទនៅឱ្យឆ្ងាយពីខ្លួនពេលកំពុងរឹតតែប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ