ផលវិបាកទាំង ៤ ពេលយើងពាក់នាឡិកាយូរ

នាឡិកាត្រូវបានគេចាត់ទុកថាជាគ្រឿងអលង្ការមួយប្រភេទសម្រាប់តុបតែងលម្អរាងកាយដែរ។ ស្របពេលនេះដែរ ក៏មានមនុស្សមួយចំនួនដែលមានទម្លាប់ពាក់នាឡិកាជាប់ស្ទើរពេញ ២៤ ម៉ោងជារៀងរាល់ថ្ងៃដែរ ជាពិសេសមនុស្សប្រុសតែម្ដង។ មិនថានាឡិកាជាគ្រឿងលម្អខ្លួន ឬជាឧបករណ៍សម្រាប់មើលម៉ោងក៏ដោយ តើប្រិយមិត្តមានដឹងអត់ថាយើងអាចនឹងទទួលបានផលវិបាកអ្វីខ្លះប្រសិនបើពាក់វាជាប់រហូតបែបនេះ?

១. ឈឺកដៃ

ទម្លាប់នៃការពាក់នាឡិកាជាប់រហូតអាចធ្វើឱ្យកដៃយើងមានភាពឈឺចាប់បានយ៉ាងងាយព្រោះវាបានសង្កត់ទៅសរសៃប្រសាទកដៃ។ ជាពិសេសសម្រាប់អ្នកចូលចិត្តពាក់នាឡិការឹបតឹង ឬមានទម្ងន់ធ្ងន់នឹងមានភាគរយកាន់តែខ្ពស់ដែលប្រឈមមុខជាមួយការខូចខាតសរសៃប្រសាទកដៃផងដែរ។ ដូច្នេះប្រសិនបើមានអារម្មណ៍ថាស្ពឹក ក៏ដូចជាញ័រនៅត្រង់កដៃ សូមព្យាយាមបន្ធូរខ្សែនាឡិកា ឬដោះទុកបណ្ដោះអាសន្នសិនក៏បាន។  

២. ប៉ះពាល់ដល់សរសៃប្រសាទកដៃ

ប្រសិនបើមានការឈឺចាប់ហើយយើងនៅតែព្រងើយកន្តើយទៀត វាអាចនឹងឈានដល់ការមានរោគសញ្ញា CTS (Carpal Tunnel Syndrome) ។ វាបណ្ដាលមកពីសម្ពាធដែលសង្កត់ទៅលើសរសៃប្រសាទកដៃក្នុងរយៈពេលយូរ។ រោគសញ្ញា CTS នេះនឹងធ្វើឱ្យកដៃឈឺចាប់ ឬទន់ខ្សោយគ្មានកម្លាំងបើទោះបីជាយើងមិនពាក់នាឡិកាក៏ដោយ។ ជាមួយគ្នានេះដែរ វាក៏ត្រូវការរយៈពេលយូរក្នុងការព្យាបាលកដៃផងដែរ។

៣. បង្កជាជំងឺសើស្បែក

ការពាក់នាឡិកាក្នុងរយៈពេលយូរនឹងធ្វើឱ្យកដៃលេចឡើងនូវស្លាកស្នាមជាមិនខាន។ ស្នាមនោះនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែវាក៏អាចវិវត្តទៅជាជំងឺសើស្បែកបានដូចជាការរលាក ឬរោលរមាស់ជាដើម។ នៅពេលដែលយើងពាក់នាឡិកាយូរ ឬតឹងពេកនឹងធ្វើឱ្យស្បែកត្រង់កដៃចាប់ផ្ដើមបែកញើស។ ដូច្នេះនៅពេលដែលស្បែកយើងផ្អាប់ជាប់ជាមួយញើសយូរពេកនឹងបណ្ដាលជាស្នាមក្រហម កន្ទួល ឬរមាស់បានផងដែរ។

៤. ប៉ះពាល់ដល់សាច់ដុំ

នៅពេលដែលយើងពាក់នាឡិកាជាប់រហូត ឬស្ទើរតែពេញ ២៤ ម៉ោងក៏អាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សាច់ដុំផងដែរដោយសារវាធ្វើឱ្យរឹបតឹងលើចរន្តឈាម។ ប្រសិនបើមានអ្វីមួយមករំខាន់ដល់លំហូរឈាមនឹងនាំឱ្យមានឈឺចុកចាប់ត្រង់សាច់ដុំតែម្ដង។ ដូច្នេះសម្រាប់អ្នកដែលមានទម្លាប់ពាក់នាឡិកាយូរៗពេកអាចចាប់កែប្រែទម្លាប់ ឬកាត់បន្ថយការពាក់នាឡិកាជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ