VIKINGZ នាំគុនខ្មែរទៅប្រទេសបារាំង

កីឡាករគុនខ្មែរពីររូបនិងកីឡាការិនីមួយរូប នឹងចេញទៅប្រកួតនៅប្រទេសបារាំង ដើម្បីឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីគុនខ្មែរ។ ក្នុងការចូលរួមផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ មឿន សុខហុច, ធីម សៀងហៃ និងកីឡាការិនី នួន ស្រីភីន ទៅប្រទេសបារាំងនៅដើមខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល អ្នកឧញ៉ា លាង ម៉េង បានថ្លែងពីគោលបំណងជាច្រើនដើម្បីចូលរួមក្នុងការជួយដល់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយពីគុនឲ្យកាន់តែទូលំទូឡាយទៅកាន់ពិភពលោក។ 


អ្នកឧញ៉ាបានថ្លែងថា “គោលដៅរបស់ខ្ញុំ គឺចង់នាំគុនខ្មែរឲ្យប្រជាពលរដ្ឋយើង អាចទៅមើលដោយផ្ទាល់និងភ្នែកនៅតាមសង្វែនដែលចេញទៅប្រកួតនៅតាមបណ្ដាខេត្ត ហើយអ្វីដែលពិសេសទៀតនោះ គឺខ្ញុំចង់នាំទងជាតិរបស់ខ្មែរបង្អួតលើឆាកអន្តរជាតិ ដែលង្ហាញឲ្យបរទេសឃើញថាគុនខ្មែរយើងគឺមិនធម្មតា”។


នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយសហព័ន្ធកីឡា។  អ្នកឧញ៉ា លាង ម៉េង បានបង្ហើបពីគោលដៅថ្មីមួយទៀតក្នុងការចុះទៅខេត្តបាត់ដំបង ដើម្បីជ្រើសរើសក្លឹបមួយចំនួនដែលមានធនធានកីឡាករ យកមកពង្រឹងបន្ថែមទៀត ឲ្យកាន់តែមានសមត្ថភាពល្អ ដើម្បីឡើងប្រកួតតាមសង្វៀនធំៗ។

សូមបញ្ជាក់ថា៖ កីឡាករនិងកីឡាការិនី អមជាមួយមន្រ្តីរបស់សហព័ន្ធកីឡាឃីក បុកស៊ីង ដែលនឹងត្រូវចេញទៅប្រទេសបារាំងនៅខែធ្នូ ឆ្នាំ២០២៤ ខាងមុននេះ ដែលទទួលបានការឧបត្ថម្ភ ថ្លៃសំបុត្រយន្តហោះ និងរ៉ាប់រងការចំណាយទៅប្រកួតនៅក្រៅប្រទេសដោយភេសជ្ជៈប៉ូវកម្លាំង VIKINGZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

VIKINGZ រួមគ្នាសាងស្នាដៃខ្មែរនៅឆាកអន្តរជាតិខ្លាំងជាងគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *