អ្នកណាខ្លះចង់​ទៅលេងបាត់ដំបង? កុំភ្លេចឈៀងចូលកម្សាន្តកន្លែងស្អាតៗទាំងនេះ

ដំណើរ​កម្សាន្ត​នាចុងសប្ដាហ៍​ជា​ពេល​វេលា​ជួបជុំគ្រួសារ​ ក៏​ដូចជា​លំហែ​កាយ ក្រោយ​ពេល​នឿយហត់​ធ្វើការ​រកស៊ីកាលពីពេលកន្លងទៅ។ ក្នុង​នោះ​បើ​បាន​ទៅ​លេង​ខេត្ត​បាត់ដំបង គួរ​កុំ​រំលង​តំបន់​កម្សាន្ត​ដ៏​ស្រស់​ស្អាត​ទាំង​នេះ ព្រោះ​អាច​ឲ្យ​អ្នក​ផ្ដិត​យក​រូបភាព​ល្អ​ៗ និង​បាន​ស្រូប​យក​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ ថែម​ទាំង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​ក្នុង​ក្រុម​គ្រួសារ​បាន​ថែម​ទៀត​ផង។

១. ផ្ទះ​ផ្កា Begonia កំពុង​តែ​រីក​ស្គុះស្គាយ រង់ចាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា និង​ថត​រូប។ ទីតាំង៖ តាម​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​បាណន់​ជាប់​ចម្ការ​ទំពាំងបាយជូរ។
ទំនាក់ទំនង៖ ០៩៣ ៩៥៥ ៥៥២
ផែនទី៖ https://maps.app.goo.gl/fbFGhumzkX6thobJ8

២. ចម្ការ​ទំពាំងបាយជូរ ស្រុក​រតនៈមណ្ឌល

ទីតាំង​ចម្ការ​ទំពាំងបាយជូរ​នៅ​ក្បែរ​នឹង​ផ្ទះ​ផ្កា Begonia ដែល​មាន​ទាំង​ដំណាំ​ទំពាំងបាយជូរ និង​សួន​ផ្កា​ក្នុង​ទំហំ​ដី​ជាច្រើន​ហិតា។

៣. រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ ៥៣

ទឹក​ធ្លាក់ភ្នំ៥៣ ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅ​លើ​ភ្នំ​ព្រឹក​តែម្ដង។ នៅ​រមណីយដ្ឋាន​នេះ សក្ដានុពល​ទាក់ទាញ​ទេសចរ ដូចជា ទេសភាព​លើ​ភ្នំ ទឹកជ្រោះ​ធម្មជាតិ ល្អាង​ភ្នំ​ធម្មជាតិ សួន​ផ្កាចម្រុះ ចម្ការ​ផ្លែឈើ​តាម​ផ្លូវ ដុំ​ថ្ម​ធម្មជាតិ​ចម្រុះ។

លេខទំនាក់ទំនង៖ ០៨១ ៦៩ ៩៦ ៦៩

ផែនទី៖ https://goo.gl/maps/tqhPKiMc763TyWKx9

៤. វាល​ចម្បាំង​ខេម​សាយ​ស្រុក​សំឡូត

ទី​នេះ​អ្នក​អាច​បោះតង់​មើល​ផ្កាយ គេង​ផ្ទះចាប មើល​ព្រៃភ្នំ ជិះ​ម៉ូតូ ជិះ​ឡាន​មើល​ភ្នំ អាំង​សាច់ ធ្វើ​ដំណើរ​ទៅ​ទឹក​ធ្លាក់ អូរ​​ជិះ​ស្គី និង​អង្គុយ​មើល​ថ្ងៃរះ ថ្ងៃលិច​លើ​ស្ពាន។ ទីតាំង: វាល​ចម្បាំង (បន្ទាយចាស់) ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ចម្ងាយ​ពី​ទឹក​ធ្លាក់​អូរជាំ ប្រមាណ ១០ km (ផ្លូវសំឡូត) ចម្ងាយ​ពី​ផ្លូវ​បំបែក​អក្សរ​តេ​ប្រមាណ ៧km (ផ្លូវ​បាណន់)។
លេខទំនាក់ទំនង៖ ០៩៦ ៤៤ ៥៩ ៦៩៦

ផែនទី៖ https://goo.gl/maps/tqhPKiMc763TyWKx9

៥. ទឹក​ពុះ​កំរៀង

ទឹក​ពុះ​កំរៀង ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​តាក្រី ស្រុក​កំរៀង មាន​ចម្ងាយ​ប្រមាណ ៨៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ លក្ខណៈ​ពិសេស​នៅ​ទី​នោះ​មាន ព្រៃ​ក្រាស់​ៗ ដុះ​តាម​មាត់​ស្ទឹង ផ្ដល់​ម្លប់​យ៉ាង​ត្រជាក់ ទឹកថ្លា​ខ្យង​នៅ​រដូវប្រាំង មាន​ផ្ទាំង​ថ្ម​ធំ​ៗ​សម្រាប់​អង្គុយ​លេង មាន​ខ្សាច់ គ្រួស អាចម៍​ផ្កាយ​នៅ​បាតស្ទឹង ព្រៃ​ដុះ​ក្នុង​ទឹក ទឹកហូរ ប៉ះ​ថ្ម​បង្កើត​ជា​ពពុះ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា។

៦. សហគមន៍​អេកូ​ទេសចរណ៍​អូរជាំ

សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរជាំ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជាំ​លើ ឃុំ​កំពង់ល្ពៅ ស្រុ​សំឡូត ខេត្ត​បាត់ដំបង មាន​ចម្ងាយ​ប្រមាណ៩៩ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង។ នៅ​ទីនោះ​មានដើមឈើធំៗចម្រុះ ផ្តល់​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់​អាកាស​បរិសុទ្ធ​ល្អ។

លេខទំនាក់ទំនង៖ ០១៧ ៨៨១ ៧៤៤, ០១៥ ៧១៨ ០៩២

ផែនទី៖ https://goo.gl/maps/aft3kzLuRTBDGysc8




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន