មើលទេសភាពស្អាតៗនៅសមុទ្រទឹកសាប នៃកម្មវិធីវនយាត្រា ភាគដំបូង!

បន្ទាប់ពី​ Teaser និង​វីដេអូ​ខ្លីៗ​នៃ​កម្មវិធី​ វនយាត្រា បាន​ទម្លាក់​អស់​ច្រើន​ហើយ​នោះ កាលពី​ថ្ងៃ ១៩ ​ក្រុមការងារ​ក៏​បាន​បង្ហាញ​វីដេអូ​ពេញ​របស់​កម្មវិធី ក្រោយ​សម្រិតសម្រាំង​រក​តំបន់​ធម្មជាតិ​ស្អាតៗ​ជាច្រើន​កន្លែង​​ក្នុង​ប្រទេស​កម្ពុជា​រួច​មក។ វន​យាត្រា ភាគ១ ដែល​​មាន​តួអង្គ ២ រូប គឺ​ ដារ៉ុង និង​កញ្ញា លាងអេង ជា​អ្នក​នាំ​ផ្លូវ​ រៀបរាប់ និង​បង្ហាញ​ ពី​​ទេសភាព​ដ៏​កម្រ​ឃើញ​ទាំង​នោះ​។ ​​​អ្នក​ទាំង ២ ផ្លាស់ប្ដូរ​ ​ទាំងស្រុង ដោយ​ ដារ៉ុង គឺជា​តារា​សម្ដែង ហើយ​ក្លាយជាអ្នក​នាំ​ផ្លូវ ហើយ លាង​អេង ដែល​ធ្លាប់​តែ​ដើរ​ព្រៃ បែរជា​ក្លាយ​ជា​តារា​សម្ដែង​ក្នុង​កម្មវិធី​វនយាត្រា​នេះ​ទៅ​វិញ។

ភាគ​ទី​១ នេះ វនយាត្រា បាន​​ទៅ​ដល់​ព្រែកទាល់​ ដែល​ជា​ប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ​មួយ​គ្មាន​​ពីរ ​ស្ថិត​នៅ​ខាងជើង​ឆៀង​​ខាង​លិច​នៃ​ទី​រួម​ខេត្ត​​បាត់ដំបង មាន​ចម្ងាយ​​ស្មើ​នឹង​ពាក់កណ្ដាល​ផ្លូវ​នៃ​ការ​ធ្វើ​ដំណើរ តាម​ទូក​ពី​បាត់ដំបង​ទៅ​ខេត្ត​សៀមរាប។​

ក្នុង​ភាគ​១ នេះ​ដែរ មុន​ទៅ​ដល់​ព្រែក​ទាល់ guide​ ទាំង ២ ក៏​បាន​នាំ​អ្នក​ទៅ​អស់​គ្នា​ឲ្យ​ទៅ​ស្គាល់​កន្លែង​ញ៉ាំ​អី​មួយ​កន្លែង​​ដែល​មាន​ទីតាំង​នៅ​តាម​ផ្លូវ​ស្រុក​បាគង។ អាហារ​នៅ​ទី​នោះ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ តម្លៃ​សមរម្យ ជាពិសេស​បាន​ជួយ​ដល់​បរិស្ថាន ព្រោះ​ម្ចាស់​ហាង​ជ្រើសរើស​ប្រើ​ប្រាស់​ស្លឹក​ចេក និង​ស្លឹក​ឈូក ជំនួស​ឲ្យ​ចាន​ស្នោ។

នៅ​ពេល​ទៅ​ដល់​អាង​ចំណត​ទូក​ក្នុង​ទឹកដី​ខេត្ត​សៀមរាប ​អ្នក​ទាំង ២ ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​បន្ត​រហូត​ដល់​កន្លែង​គេង ចំណាយ​ពេល​ជិត ២ ម៉ោង ទម្រាំ​ដល់​ភូមិ​ព្រែក​ទាល់។ ពេល​ជិះ​ទូក អេង ក៏​បាន​ណែនាំ​ពី​របៀប​ការពារ​ខ្លួន ប្រសិនបើ​មាន​ហេតុការណ៍​អ្វី​មិន​ប្រក្រតី​នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ ធ្វើ​ឲ្យ​អ្នក​ទស្សនា​​យល់​ដឹង​ពី​ការ​ប្រុងប្រៀប​ខ្លួន ក្នុង​គ្រា​មាន​អាសន្ន​ ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទឹក។ ​ប្រសិនបើ​ប្រិយមិត្ត​ខកខាន​មិន​បាន​ទស្សនា​កាលពី​ភាគ​១​ទេ អាច​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេក AMS Infotainment និង​ផេកក្រសួង​បរិស្ថាន ឬ​តាម​តំណ​ភ្ជាប់​នេះ៖https://www.facebook.com/amsinfotainment/videos/2513036122167674/

​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម