បន្លែពណ៌ ស ៦ មុខមានសារជាតិចិញ្ចឹមមិនចាញ់សាច់ទេ

ជាធម្មតាសាច់គឺជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារជាតិចិញ្ចឹមជាច្រើនទៀត។ ប៉ុន្តែសម្រាប់បន្លែខ្លះក៏មានអត្ថប្រយោជន៍ និងសារជាតិចិញ្ចឹមមិនចាញ់សាច់ទេ។ ជាក់ស្ដែងដូចជាបន្លែពណ៌ ស ទាំង ៦ មុខនេះដែលល្អសម្រាប់សុខភាពទាំងក្នុង និងក្រៅរាងកាយ ប្រឆាំងភាពចាស់ ក៏ដូចជាជួយសម្រកទម្ងន់ជាដើម៖

១. ផ្កាខាត់ណា

បន្លែប្រភេទគឺងាយស្រូលរកទិញមែនទែន។ ផ្កាខាត់ណាត្រូវបានគេស្គាល់ថាជាអាហារដែលមានសមាសធាតុស្ពាន់ធ័រដែលជួយការពារហានិភ័យនៃជំងឺមហារីក ពង្រឹងជាលិកាឆ្អឹង និងជួយរក្សាសរសៃឈាមឱ្យមានសុខភាពល្អផងដែរ។ ដូច្នេះវាជាជម្រើសដ៏ល្អប្រសិនបើយើងបន្ថែមផ្កាខាត់ណាទៅក្នុងរបបអាហារប្រចាំថ្ងៃ។

២. ខ្ទឹមស

ខ្ទឹមសមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចជួយការពារជំងឺផ្តាសាយទូទៅ និងផ្តាសាយធំ។ លើសពីនេះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុស្ពាន់ធ័រ និងអាល់លីស៊ីនខ្ពស់ផងដែរដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យដំណើរការកាន់តែប្រសើរឡើង។ បន្ថែមលើនេះ បន្លែពណ៌ ស មួយនេះក៏ជួយសម្រួលសម្ពាធឈាម ការពារហានិភ័យនៃជំងឺវង្វេង ជំនួយដល់ការលូតលាស់ឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។

៣. ដើមខ្ទឹមខ្យល់

ដើមខ្ទឹមខ្យល់ក៏ជាអាហារដែលមានរសជាតិឆ្ងាញ់ និងងាយស្រួលប្រើក្នុងការចម្អិនអាហារផងដែរ។ ខ្ទឹមខ្យល់មានផ្ទុកវីតាមីន A វីតាមីន K ម៉ាញេស្យូម riboflavin អាស៊ីតហ្វូលិក niacin និង thiamine ។ លើសពីនេះ វាក៏សម្បូរទៅដោយសារធាតុ flavonoids ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការរលាក ជំងឺទឹកនោមផ្អែម និងជំងឺមហារីកផងដែរ។

៤. ខ្ទឹមបារាំង

សមាសធាតុអាហារូបត្ថម្ភនៃខ្ទឹមបារាំងមានផ្ទុកនូវសារធាតុគីមីប្រឆាំងនឹងការរលាកជាច្រើនដែលហៅថា quercetin ។ ដូច្នេះវាមានអត្រាជួយការពារហានិភ័យមហារីកខ្ពស់ ថែមទាំងធ្វើអោយជំងឺរលាកសន្លាក់កាន់តែប្រសើរឡើង កាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំរុញការលូតលាស់សាច់ដុំផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយទៀតផង។

៥. សណ្ដែកសៀង

សណ្តែកសៀងសម្បូរវីតាមីន B ជាតិដែក ប៉ូតាស្យូម និងកាល់ស្យូមតិចតួចដែលមានសារសំខាន់សម្រាប់សុខភាព ថែមទាំងជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានផងដែរ។ ជាមួយនឹងសារធាតុចិញ្ចឹមខ្ពស់ ចំនួនកាឡូរីទាប ជាតិសរសៃ និងប្រូតេអ៊ីនក្នុងសណ្ដែកសៀងក៏អាចជួយជំរុញដល់ការសម្រកទម្ងន់ និងធ្វើឱ្យឆ្អែតបានយូរ។

៦. ផ្សិត (ពណ៌ ស)

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ផ្សិតពណ៌សមិនមានកាឡូរី និងជាតិខ្លាញ់ច្រើននោះទេ ដូច្នេះហើយវានឹងជួយកាត់បន្ថយកូឡេស្តេរ៉ូលដែលលើសនៅក្នុងរាងកាយរបស់យើង។ បន្ថែមលើនេះ ផ្សិតពណ៌សក៏មានផ្ទុកនូវសេលេញ៉ូម ប៉ូតាស្យូម វីតាមីន D និង riboflavin ផងដែរដែលអាចជួយកែលម្អសុខភាពឆ្អឹង ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រកទម្ងន់ប្រកបដោយសុខភាពល្អផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម