មួយរយៈចុងក្រោយនេះ រូបភាពនឹងវីដេអូដែលអ្នកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកមួយចំនួនបានដាក់ឈ្មោះឲ្យថា New coffee in Kep កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើ Facebook ព្រមទាំងបានទាក់ទាញទេសចរទៅទស្សនាមួយចំនួនធំផងដែរ។
ទីតាំងមួយនេះមានឈ្មោះថា Kep West ជា Resort ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយ Resort ល្បីៗនៅខេត្តកែបដូចជា Knai Bang Chatt, ភោជនីយដ្ឋាន Sailing Club និង The Wave ជាដើម។ Kep West ជាគម្រោងថ្មីសន្លាងមួយដែលគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០២៣ នេះ ហើយព្រមទាំងបើកឲ្យសាធារណៈជនចូលរួមដោយសេរី និងផ្ដល់ស្រាក្រឡុក និង Tabas ដោយ ឥតគិតថ្លៃចាប់ពីម៉ោង ៥-៧យប់។
បើតាមគេហទំព័រផ្លូវការរបស់ Kep West បានឲ្យដឹងថាកន្លែងសម្រាក និងលំហែនៅមាត់សមុទ្រខេត្តកែបនេះមានកន្លែងស្នាក់បែបប្រណិត រួមជាមួយទិដ្ឋភាពសមុទ្រកែប សេវាកម្មសម្រួលរាងកាយ ឬស្ប៉ា និងសេវាកម្មរៀបចំកម្មវិធីអាពាហ៍ពិពាហ៍នៅមាត់សមុទ្រ ឬកម្មវិធីផ្សេងៗជាដើម។
គួរបញ្ជាក់ថា Kep West មានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕
Google Map: https://goo.gl/maps/Dk1fZDxyKZhK1Wd79



























































Account
Security
Favourite Content