ស្ពានបុរាណ ២ បន្សល់ទុកតាំងពីសម័យអង្គរ ក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប

ស្ពាន​កំពង់​ក្ដី​ និង​​ស្ពាន​ទ័ព​​ ជា​ស្ពាន​បុរាណ​​​ដ៏​ចំណាស់​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​ និង​ជា​ស្ពាន​បុរាណ ​មាន​ប្រវែង​វែង​ជាង​គេ​។​​ ស្ថាបត្យកម្ម​​សំណង់​​បុរាណ​ទាំង ២ ​​នេះ​ជា​​គោល​ដៅ​​សិក្សា​ស្រាវជ្រាវ​ និង​ជា​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​​​ដ៏​ល្អ​បំផុតសម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​។​

​ស្ពាន​កំពង់​ក្ដី​ ឬ​ស្ពាន​ព្រះ​ទិស​ ជា​ស្ពាន​បុរាណ​មួយ​​​មាន​ប្រវែង​វែង​ជាង​គេ​នៅ​កម្ពុជា​ក្នុង​សម័យ​អង្គរ​​នៅ​សតវត្ស​រ៍ទី​១២ ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ដោយ​​សាង​សង់​​ឡើង​ពី​ថ្ម​បាយ​ក្រៀម​ និង​ថ្ម​ភក់​មាន​បណ្ដោយ​​ ៨៦ ម៉ែត្រ​ ទទឹង​ ១៦ ​ម៉ែត្រ​ កម្ពស់​ពី​បាត​ស្ទឹង​ ១១​ ម៉ែត្រ​ និង​រន្ធ​ត្រដេវ​ (ប្រឡោះ​សម្រាប់​ចរន្ត​ទឹក​ឆ្លង​កាត់​) ចំនួន ​២១​។​ ស្ពាន​កំពង់​ក្ដី​មាន​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ផ្សារ​កំពង់​ក្ដី​ ឃុំ​កំពង់​ក្ដី​ ស្រុក​ជី​ក្រែង ​ខេត្ត​សៀម​រាប​។​​​

ស្ពាន​ទ័ព ​ឬ​ស្ពាន​អូរ​ជីក​ ជា​ស្ពាន​បុរាណ​ និង​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ស្ពាន​បុរាណ​នានា​ជាង​ ១០០ ដែល​គេ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ស្ពាន​មួយ​នេះ​​​សាង​សង់​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ក្នុង​ចន្លោះ​សតវត្ស​រ៍ទី​១២​ និង​ទី​១៣​ នៃ​គ.ស​​​ ដែល​ធ្វើ​ឡើង​​ពី​ថ្ម​បាយ​ក្រៀម​ លើក​លែង​តែ​បង្កាន់​ដៃ ​និង​ជើង​ទម្រ​​ធ្វើ​ពី​ថ្ម​​ភក់​ ខណៈ​សព្វ​ថ្ងៃ​បង្កាន់​ដៃ​នាគ​​ និង​ជើង​ទម្រ​នៅ​សល់​តែ​ផ្នែក​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​​ ចំណែក​ឯ​សសរ​ជើង​ស្ពាន​ខ្លះ​ទទួល​ការ​​សឹករិចរិល​ខ្លាំង​។​ ស្ពាន​មួយ​នេះ​មានបណ្តោយប្រវែងប្រមាណជា ១៤៩ ម៉ែត្រ ទទឹងប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់ប្រហែល ១០ ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹក ៣៥។​ ស្ពាន​បុរាណ​មួយ​នេះ​​មាន​ទី​តាំង​ស្ថិត​នៅ​​ភូមិ​ជើង​ទៀន ​ឃុំ​ជើង​ទាន ​ស្រុក​ចុង​កាល់​ ខេត្ត​ឧត្តរមានជ័យ ​​មាន​ទីតាំង​ជាប់​ព្រំ​ប្រទល់​ខេត្ត​សៀមរាប​។​​​​​​​​​​​

ស្ពាន​បុរាណ​ទាំង​ពីរ​នេះ​គួរ​ត្រូវ​បាន​​ចាត់ទុកជា​កន្លែង​សិក្សា​ស្រាវ​ជ្រាវ​សម្រាប់​អ្នក​សិក្សា​ទាំង​ឡាយ​ក៏​ដូចជា​​រៀប​ចំ​ឱ្យ​ក្លាយ​ជា​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សម្រាប់​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​មក​លេង​កម្សាន្ត​៕

អត្ថបទដកស្រង់៖ ក្រសួងព័ត៌មាន និងមរតកកម្ពុជា

រូបភាព៖ ក្រសួងព័ត៌មាន និង Everlasting Trip


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ