សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុមការងារបានរៀបចំកន្លែងជាច្រើន ដើម្បីឲ្យអ្នកទីជិតឆ្ងាយដែលបានទៅចូលរួមលេងកម្សាន្តសប្បាយជាមួយគ្នា។ ក្នុងនោះដែរទីតាំង ត្រពាំងសេះ ក៏បានរៀបចំជិតរួចរាល់ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។



ក្នុងនោះបើយោងតាមការបង្ហោះរបស់លោក ឃឹម ហ្វីណង់ ដែលជាអភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ”ត្រពាំងសេះ ហៅថា តំបន់«តោះ!តោះ!លេងទឹក!» កំពុងប្រញាប់ប្រញាល់តុបតែងខ្លួនឱ្យហើយ ដើម្បីត្រៀមទទួល និងផ្ដល់ការកម្សាន្តសប្បាយជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា នៅក្នុងថ្ងៃអង្គរសង្ក្រាន្តខាងមុខនេះ“។ ក្នុងរូបភាពបានបង្ហាញពីការរៀបចំយ៉ាងញាប់ដៃញាប់ជើង រៀបចំកន្លងលេងយ៉ាងច្រើននៅទីនោះឲ្យអ្នកចូលរួមគ្មានភាពធុញទ្រាន់។
ទីតាំងមួយនេះ ពិតជាធ្វើឲ្យអ្នកដែលទៅដល់មិនចង់ឃ្លាតឆ្ងាយឡើយ បូករួមអាកាសធាតុក្ដៅទៀតបានលេងទឹកត្រជាក់ៗស្រួលខ្លួន អារម្មណ៍ស្រស់ស្រាយ រឹតតែសប្បាយរីករាយនឹងជួបជុំមនុស្សជិតឆ្ងាយ មកលេងសកម្សាន្តដោយមិនប្រកាន់អ្វីទាំងអស់។
អ្នកដែលមានគម្រោងទៅលេងសៀមរាប កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើងយាងពិសេស មានទាំងរបាំ លេងល្បែងប្រជាប្រិយ និងការប្រគំតន្ត្រីមានតារាល្បីៗជាច្រើនចូលរួមសម្ដែង ឲ្យបរិយាកាសកាន់តែពិសេស៕






























































Account
Security
Favourite Content