ទីឋានប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃ ហ្លួងព្រះស្ដេចកន ស្ថិតនៅខេត្តមួយនេះ នឹងរៀបចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

តំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនត្រូវបានរៀបចំ ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត នៅតាមទីតាំងកសិ្សណទឹក ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ យ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ដែលមានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ។

រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន មានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។ នេះបើតាមការឱ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទសចរណ៍ខេត្តមួយនេះ។

រមណីយដ្ឋាននេះគឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ លុះក្រោយមកទីតាំងមួយនេះ ត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាល នៃហ្លួងព្រះសេ្តចកន (ក្សត្រដែលមានព្រះនាម ថា ព្រះបាទស្រីជេដ្ឋា) ។ បន្ទាប់មកទីតាំងប្រវត្តិសាស្ត្រខាងលើ ត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកប្រជាជនខ្មែរបានហៅទីតាំងនេះថា “បន្ទាយព្រៃនគរ” រហូតមកដល់បច្ចុប្បន្ន។

រមណីយដ្ឋានហ្លួងព្រះសេ្តចកន មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។

ក្នុងនោះដែរលោកប្រធានមន្ទីរទសចរណ៍ខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យបានច្រើនកុះករផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​