ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស «ទឹកធ្លាក់ថ្មក្រាល» មានចម្ងាយ ប្រមាណត្រឹម ៥៧ គ.ម ប៉ុណ្ណោះពីក្រុងកំពង់ឆ្នាំង។ មានសម្រស់ធម្មជាតិដ៏ផូរផង់ ទឹកធ្លាក់ថ្មក្រាល ជាជម្រើសរមណីយដ្ឋាន ដ៏ទាក់ទាញ ដែលភ្ញៀវទេសចរ ទស្សនាលំហែកាយ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ទាំងឡាយ ដោយការងូតទឹកលេង នៅថ្ងៃចុងសប្តាហ៍។
រូបភាព៖ Nick Adventure
ទឹកធ្លាក់ថ្មក្រាលគឺជាតំបន់ទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ស្អាត និងមានបរិស្ថានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះជិនណាយ។ ដើម្បីអាចទៅទស្សនាកម្សាន្តរមណីយដ្ឋានធម្មជាតិមួយនេះ ភ្ញៀវទេសចរ អាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង២០គីឡួម៉ែត្រ ទើបទៅដល់ រមណីយដ្ឋាន ដ៏ស្រស់ស្អាតមួយនេះ៕





























Account
Security
Favourite Content