មកស្គាល់អាហារនីមួយៗ តំណាងឲ្យប្រទេសអាស៊ានទាំង ១០

ដែនដីអាស៊ីអាគ្នេយ៍ជាដែនដីដែលសម្បូរទៅដោយគ្រឿងទេស និងគ្រាប់ធញ្ញជាតិសឹងតែគ្រប់ប្រភេទ។ ហេតុនេះការជ្រើសរើសអាហារតំណាងប្រទេសរបស់ខ្លួនគឺជារឿងសំខាន់បំផុតមួយ ដោយហេតុថាអាហារត្រូវបានគេចាត់ទុកថាជាអត្តសញ្ញាណ ដើម្បីបង្ហាញពីវប្បធម៌ រសជាតិពិសេស និងការពេញនិយមរបស់ពលរដ្ឋភាគច្រើន។​ យ៉ាងណាយើងមកស្គាល់ពីអាហារដែលតំណាងឲ្យប្រទេសអាស៊ានទាំង ១០ ទាំងអស់គ្នា។

ហហ្មុកត្រី – កម្ពុជា

ហហ្មុកតែងតែត្រូវបានប្រជាពលរដ្ឋខ្មែរយើងហៅឈ្មោះច្រឡំថាអាម៉ុក ឬអាម៉ុង ដែលគួរកុំច្រឡំហៅព្រោះជាសម្ដីពុំគួរសោះឡើយ។ ហហ្មុក ជាម្ហូបអាហារមួយប្រភេទ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញ។ សម្រាប់ម្ហូបតំណាងកម្ពុជា មួយនេះកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលបានមកទស្សនាកម្ពុជា។

ឡាបសាច់គោ – ប្រទេសឡាវ

ឡាបសាច់គោជាអាហារដែលតំណាងឲ្យប្រទេសឡាវ ដោយអាហារមួយប្រភេទនេះមានការពេញនិយមខ្លាំងបំផុតក្នុងចំណោមប្រជាជនឡាវនិយមបិរភោគជាមួយនឹងបាយ ក៏ដូចជាស្រាបៀរក្នុងស្រុករបស់ខ្លួន។ បន្ថែមពីនេះឡាបសាច់គោក៏ប្រជាជនឡាវនិយមបរិភោគជាមួយនឹងបាយតំណើប ដែលជាអាហារតំណាងប្រទេសមួយនេះផងដែរ។

ម៉ូហ៊ីនហ្កា ( Mohinga) – ប្រទេសមីយ៉ាន់ម៉ា

ម៉ូហ៊ីនហ្កា ជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតរបស់ប្រជាជនមីយ៉ាន់ម៉ាដោយសារងាយស្រួលរក និងមានតម្លៃសមរម្យ។ ម៉ូហ៊ីនហ្កា ជាអាហារប្រភេទស៊ុបដែលត្រូវបានគេធ្វើពីម្សៅអង្គរផលិតចេញជាសរសៃមី ប្រហែលហ្នឹងសរសៃនំបញ្ចុកខ្មែរ។

តុមយ៉ាំ – ប្រទេសថៃ

តុមយុំា ជាម្ហូបប្រភេទ ហឹរ ជូរ និងជាម្ហូបប្រពៃណីតំណាងឱ្យប្រទេសថៃ មានការពេញនិយមសម្រាប់អ្នកទេសចរបរទេស។ តុមយុំាជាអាហារមួយប្រភេទដែលមានគ្រឿងផ្សំច្រើន និងប្រើសាច់បានច្រើនប្រភេទ និងប្រើពេលយូរគួរសមក្នុងការចម្អិន។  ដោយឡែកនៅពេលចូលដល់ប្រទេសថៃ គេអាចរកម្ហូបប្រភេទនេះបានដោយងាយ ដោយសារអាហារប្រភេទនេះមានលក់ស្ទើរគ្រប់កន្លែង មិនថាអាហារដ្ឋានតូច ឬធំនោះឡើយ។

ណាស៊ី ហ្គូរែង (Nasi Goreng ) – ឥណ្ឌូណេស៊ី

ណាស៊ី ហ្គូរែងជាប្រភេទបាយឆាលាយសាច់ដែលស្រដៀងនឹងបាយឆានៅកម្ពុជាយើង ដែលត្រូវបានប្រជាជននៅក្នុងប្រទេសឥណ្ឌូណេស៊ីពេញនិយមបរិភោគ។ ពេលទៅដល់ឥណ្ឌូណេស៊ី គេអាចរកអាហារតំណាងឥណ្ឌូណេស៊ីមួយប្រភេទនេះយ៉ាងងាយស្រួសពាសពេញប្រជុំកោះ ចាប់ពីភោជនីយដ្ឋានអាហារធំៗ រហូតដល់អ្នកលក់អាហារតាមចិញ្ចើមផ្លូវ។

ហ្វឺ – វៀតណាម

ហ្វឺ គឺជា​ម្ហូបតំណាង​ជាតិ​ដ៏​ពេញ​និយម​របស់​វៀតណាម និង​ជា​មុខ​ម្ហូប​ដ៏​ល្បី​បំផុត​មួយ​របស់​អាស៊ីផងដែរ។ ប្រហាក់ប្រហែលទៅនឹង ម៉ូហ៊ីនហ្កា និងគុយទាវភ្នំពេញរបស់កម្ពុជា ហ្វឺជាប្រភេទអាហារដែលធ្វើឡើងពីសរសៃមី លាយឡំជាមួយគ្រឿងទេស ចំណិតសាច់មាន់ ឬសាច់គោ និងគុយទាវ និងអមដោយបន្លែស្រស់ ទឹកត្រី សណ្តែកបណ្តុះ ម្ទេស និងជី ទៅតាមតម្រូវការរបស់អ្នកបរិភោគ។

ណាស៊ីឡេម៉ាក់ (Nasi lemak Rice) – ប្រទេសម៉ាឡេស៊ី

ណាស៊ីឡេម៉ាក់ ឬបាយខ្ចប់បែបម៉ាឡេ ជាអាហារពេញនិយមរបស់ពលរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី។ អាហារតំណាងម៉ាឡេស៊ីមួយប្រភេទនេះមានបាយអប់ជាមួយខ្ទិះដូង ដាក់សាច់មាន់ចៀន ឬគ្រឿងសមុទ្រ  បន្លែស្រស់ ត្រីដូរីបំពង សណ្ដែកដីលីង និងមានស៊ុតស្ងោរ និងទឹកជ្រលក់បែបម៉ាឡេ។

បាយមាន់ស្ងោរ – សិង្ហបុរី

ប្រហាក់ប្រហែលទៅនឹងឥណ្ឌូណេស៊ី សិង្ហបុរីក៏មានអាហារប្រភេទបាយតំណាងជាតិរបស់ខ្លួន។ បាយមាន់ស្ងោរជាអាហារប្រពៃណីពិសេសរបស់ប្រជាជននៅសិង្ហបុរី ដែលបាយប្រភេទនេះ រួមមាន សាច់មាន់ស្ងោរ ទឹកស៊ុប បន្លែ រួមជាមួយទឹកជ្រលក់។

អាដូបូ (Adobo) – ប្រទេសហ្វីលីពីន

ហ្វីលីពីនអាដូបូគឺជាមុខម្ហូបដ៏ពេញនិយមក្នុងចំណោមប្រជាជនហ្វីលីពីន។ អាដូបូត្រូវចម្អិនដោយការរង្ងាស់សាច់មាន់ ឬសាច់ជ្រូករហូតដល់ដាច់ទឹក និងបូករួមជាមួយនឹងគ្រឿងផ្សំពិសេសរបស់អាដូបូ គឺទឹកខ្មេះ និងទឹកស៊ីអ៊ីវ។

អាមប៊ូយ៉ាត់( AMBUYAT)​ – ប្រទេសព្រុយណេ\

អាមប៊ូយ៉ាត់គឺជាមុខម្ហូបជាតិរបស់ប្រទេសប្រ៊ុយណេ ដែលត្រូវបានគេចាត់ទុកជាម្ហូបដែលឆ្ញាញ់បំផុតនៅប្រទេសព្រុយណេ។ អាមប៊ូយ៉ាត់ គឺជាអាហារមួយប្រភេទដែលគេយកម្សៅមួយប្រភេទមានឈ្មោះថា AMBULONG ទៅលាយជាមួយទឹកក្តៅរួចបន្តកូរឱ្យឆ្អិនស្មើសាច់ រហូតដល់ស្អិតជាប់គ្នា ទើបគេយកទៅបរិភោគជាមួយនឹងគ្រឿងផ្សំផ្សេងៗ។ ជាធម្មតាវាត្រូវបានបរិភោគសម្រាប់អាហារថ្ងៃត្រង់ជាមួយនឹងទឹកជ្រលក់ជូរដែលមានជាតិ fermented និងបន្លែជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម