យោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។


គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកាសឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី២សែនរៀល (២០ម៉ឺនរៀល) ដើម្បីអបអរសាទរខួប២០ឆ្នាំ (ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤) នៃការគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


សូមអានប្រកាសខាងក្រោមបន្ថែមសម្រាប់លម្អិតនូវលក្ខណៈសម្គាល់នៃធនប័ត្រក្រដាសប្រាក់២សែនរៀល។





























Account
Security
Favourite Content