កោះហាន ជាឋានសួគ៌បៃតងលើដី និងផ្ទៃទឹកនៃតំបន់អភិរក្សជីវចម្រុះនៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង ដែលអាចឱ្យអ្នកទេសចរកម្សាន្តសប្បាយជាមួយធម្មជាតិតាមរយៈការជិះទូកកាយ៉ាក់ បោះតង់ ស្ទូចត្រី និងសកម្មភាពជាច្រើនផ្សេងទៀត។

តំបន់កម្សាន្តបែបធម្មជាតិ កោះហាន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនមកទស្សនាតាមរយៈសម្រស់ព្រៃលិចទឹកព្រមជាមួយជីវចម្រុះធម្មជាតិជាច្រើនផ្សេងទៀត។ អ្នកទេសចរអាចទស្សនាព្រៃលិចទឹកដែលដុះនៅជុំវិញតំបន់នោះ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត និងប្រជុំដីដុះតូចៗបង្កើតជាទស្សនីយភាពមួយប្លែកប្រៀបបីដូចជាកុលសម្ព័ន្ធដែលមានក្រុមមនុស្សរស់នៅ។
នៅទីនោះភ្ញៀវទេសចរដែលបានមកលេងអាចធ្វើសកម្មភាពជាច្រើនដូចជាបោះតង់ ស្ទូចត្រី ជិះកៃយ៉ាក់ទស្សនាព្រៃលិចទឹកបៃតងខ្ចីជាមួយឫសឈើដ៏ទាក់ទាញនៅកណ្ដាលដងទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ៗ ត្រីស្រស់ៗដែលចម្អិនដោយសហគមន៍ មិនតែប៉ុណ្ណោះក៏អាចជិះទូកទស្សនាសត្វស្លាបតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន ៤ ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។





















សម្រាប់អ្នកដែលមានបំណងចង់ទៅលេងកម្សាន្តនៅតំបន់រ៉ាមសារមួយនេះអាចធ្វើដំណើរតាមស្ពានសេកុង លើផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែងចម្ងាយប្រហែលជា ២៤ គីឡូមែតទៅដល់កំពង់ចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង៕
ប្រភពរូបភាព ៖ SUN MEDIA


























Account
Security
Favourite Content