ចុងសប្តាហ៍នេះទំនេរអត់? ទៅអើតស្ពានយោលកណ្តាលព្រៃធម្មជាតិ នៅបាត់ដំបងជាមួយគ្នា

អត់ដែលដឹងសោះ នៅបាត់ដំបងក៏មានស្ពានយោលដែរ ហើយជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទៀត។ អ្នកភូមិក្នុងតំបន់តែងហៅស្ពានយោលមួយកន្លែងនេះថា «ស្ពានយោលចង្ហូរថ្ម» តស់ មកដឹងទាំងអស់គ្នាថា រមណីយដ្ឋានស្ពានយោលមួយនេះមានប្រវត្តិបែបណា? ត្រូវធ្វើដំណើរតាមណា ទើបអាចអាចទៅដល់ទីឋានដ៏ស្រស់ស្អាតមួយនេះបាន?

«ស្ពានយោលចង្ហូរថ្ម» ស្ថិតនៅក្នុងរមណីយដ្ឋានធម្មជាតិ ចង្ហូរថ្ម ដែលមានទីតាំងក្នុងភូមិសសរពក ឃុំកន្ធឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ពីសាលាស្រុកបាណន់។ ស្ពានយោល កាត់ស្ទឹងដែលមានទឹកហូរមិនចេះដាច់មួយនេះ ជាទីសែនមនោរម្យដែល​អាចដើរឆ្លងកាត់ និងគយគន់ទេសភាព ថតរូបលេងកម្សាន្តបានយ៉ាងស្រស់ស្អាត។

មិនតែប៉ុណ្ណោះ អ្នកទៅលេងកំសាន្តក៏អាចងូតទឹកស្ទឹងថ្លាត្រជាក់ និងស្រូបខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិពិតៗ ហើយថែមទាំងមានកូនតូបតូចៗសម្រាប់ជួល និងមានលក់អាហារឆ្ងាញ់ៗថែមទៀតផង។

រំឭកពីប្រវត្តិនៃរមណីយដ្ឋានស្ពានយោលមួយនេះបន្តិច បើតាមចាស់ៗក្នុងស្រុកភូមិបានលើកឡើងថា ដោយសាររៀងរាល់រដូវប្រាំងទឹកស្ទឹងស្រករីង រមែងមានថ្មដុះចេញ​ពី​បាតស្ទឹងផុសឡើងជាពកៗ មានខ្ពស់មានទាបអណ្ដែតក្នុងស្ទឹង ហើយមានទឹកហូរកាត់រឹមៗចន្លោះថ្មទាំងនេះ។ ការណ៍នេះ ក៏នាំឱ្យមានការហៅត្រង់ចំណុចស្ទឹងក្នុងភូមិឋាននេះថាជា ស្ទឹងចង្ហូរថ្ម រហូតមក ដែលហូរកាត់ក្នុងដងស្ទឹងសង្កែមួយ។

យ៉ាងណា ប្រសិនបើបានឆ្លងកាត់ស្រុកបាណន់ ខេត្តបាត់ដំបង ក៏ឆ្លៀតចូលទស្សនាលេងកំសាន្តតំបន់ទេសចរណ៍ធម្មជាតិ ចង្ហូរថ្ម នេះផងណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ