អង្គការយូណេស្កូបានប្រកាសពីប្រទេសបុតស្វាណានៅរសៀលថ្ងៃពុធនេះ នូវសេចក្ដីសម្រេចដាក់បញ្ចូលពិធីបុណ្យ “សង្ក្រាន្តឆ្នាំថ្មី” របស់ថៃជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ខណៈដែលព្រឹត្តិការណ៍ដើម្បីអបអរសាទរនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍។
លើសពីនេះនៅឆ្នាំក្រោយ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ គ្រោងនឹងបន្តការប្រារព្ធពិធីបុណ្យសង្ក្រាន្តពេញមួយខែមេសា ដើម្បីលើកកម្ពស់ពិធីបុណ្យនេះជា Soft Power របស់ប្រទេស។ នេះបើផ្អែកតាមការចុះផ្សាយរបស់ The Nation។
មិនសូវខុសពីពិធីបុណ្យចូលឆ្នាំថ្មីខ្មែរនោះទេ ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីថៃតែងប្រារព្ធឡើងពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ជារៀងរាល់ឆ្នាំ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសថៃ និងត្រូវបានគេស្គាល់ច្រើនតាមរយៈប្រពៃណីការបាញ់ទឹក ដែលជានិមិត្តរូបនៃការលាងបាប និងបន្សុទ្ធចិត្ត ហើយក៏ជាពេលវេលាសម្រាប់គោរពដល់ចាស់ទុំ ប្រគេនចង្ហាន់ព្រះសង្ឃ និងរីករាយជាមួយអាហារ និងតន្ត្រីប្រពៃណីផងដែរ ៕
























Account
Security
Favourite Content