ផ្លែឈើ ៥មុខ សាមញ្ញៗតែ​សម្បូរ​វីតាមីនសេ​ខ្លាំង ចង់​បាន​ស្បែក​ស្អាត​ សុខភាព​ល្អ​គួរ​ញ៉ាំ​ញឹកញាប់

ជាធម្មតាមនុស្សយើងតែងតែត្រូវការវីតាមីនសេក្នុងការទ្រទ្រង់រាងកាយ ហើយវីតាមីនសេដែលល្អបំផុតគឺចេញមកពីផ្លែឈើធម្មជាតិនេះឯង។ មុខងាររបស់វីតាមីនសេសម្រាប់រាងកាយមនុស្សមានច្រើនមែនទែនដូចជាផ្ដល់ប្រូតេអ៊ីនដល់ស្បែក ជំនួយសារពាង្គកាយខាងក្នុង ប្រឆាំងនឹងជម្ងឺមហារីក ឬប្រឆាំងអុកស៊ីតកម្មជាដើម។ អញ្ចឹងអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាផ្លែឈើដែលកំពុងញ៉ាំរាល់ថ្ងៃក៏មានកម្រិតវីតាមីនសេច្រើនមិនចាញ់ផ្លែក្រូច និងថ្នាំវីតាមីនសេទេ។ ថ្ងៃនេះ AMS នឹងចែករំលែកថាផ្លែឈើណាខ្លះដែលសម្បូរវីតាមីនសេហើយអាចញ៉ាំបានរាល់ថ្ងៃទៀត។

១. ផ្លែត្របែក

ផ្លែត្របែកនេះបើតាមស្ដាប់គឺវាហាក់ដូចជាធម្មតាសម្រាប់មនុស្សជាច្រើន តែអ្នកទាំងអស់ដឹងអត់ថាផ្លែត្របែកក៏ជាផ្លែឈើមួយប្រភេទដែលជាប្រភពរបស់វីតាមីនសេដែរ។ ផ្អែកលើការស្រាវជ្រាវរបស់វេបសាយ DIY Inspire Now បានបង្ហាញថាក្នុងផ្លែត្របែក ១០០ក្រាម​ មានផ្ទុកនៅបរិមាណវីតាមីនសេ ២២៨ មីលីក្រាម។ ម្យ៉ាងវិញទៀត ដោយសារតែផ្លែត្របែកមានកម្រិតជាតិស្ករទាប ទើបគ្រូពេទ្យមានជំនាញភាគច្រើនតែងតែលើកទឹកចិត្ត និងផ្ដល់យោបល់ឱ្យយើងញ៉ាំត្របែកឱ្យបាន ជាពិសេសសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមនិងអ្នកដែលចង់សម្រកទម្ងន់តែម្ដង។

២. ស្វាយ

ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែស្វាយមានផ្ទុកនូវបរិមាណវីតាមីនសេច្រើនមិនចាញ់ផ្លែក្រូចដែរ។ យើងតាមគេហទំព័រ DIY Inspire Now ដដែល ក្នុងផ្លែស្វាយ ១០០​ក្រាម​មានកម្រិតវីតាមីនសេដល់ទៅ ៣៦.៤ មីលីក្រាម។ គុណសម្បត្តិរបស់ផ្លែស្វាយក៏មានច្រើនមិនស្ទើរដែរដូចជាពង្រឹងប្រព័ន្ធរំលាយអាហារ និងមានសារធាតុដែលអាចប្រឆាំងនឹងអុកស៊ីតកម្ម។ ប្រសិនបើក្នុងខ្លួនមនុស្សយើងមានសារធាតុអុកស៊ីតកម្មច្រើនពេក វានឹងកកើតទៅជាជម្ងឺមហារីក។ តាមការសិក្សាមួយទៀតពី Food NDTV  ដោយសារតែផ្លែស្វាយមានបរិមាណវីតាមីនសេ និងបេតាការ៉ូទីនខ្ពស់ពីធម្មជាតិស្រាប់ ដូច្នេះវានឹងចូលទៅជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ សុខភាពភ្នែក និងសុខភាពស្បែកឱ្យកាន់តែរឹងមាំថែមទៀត។

៣. ម្នាស់

នៅពេលនិយាយដល់ផ្លែឈើដែលមានវីតាមីនសេខ្ពស់នោះយើងគឺមិនអាចរំលងផ្លែម្នាស់បាននោះទេ។ គុណសម្បត្តិដែលមនុស្សភាគច្រើនដឹងពីផ្លែម្នាស់នោះគឺជួយសម្រួលបញ្ហាក្នុងការនោម ប៉ុន្តែការពិតផ្លែម្នាស់ពិតជាមានគុណសម្បត្តិដែលនឹកស្មានមិនដល់ជាច្រើន។ ផ្លែឈើមួយមុខនេះសម្បូរដោយអង់ស៊ីមដែលអាចជួយដល់ការរំលាយអាហារ បញ្ហាហើមពោះ និងបញ្ហាទល់លាមកជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានសមត្ថភាពជួយសម្លាប់ និងបណ្ដេញប៉ារ៉ាស៊ីតចេញពីក្នុងរាងកាយ និងជួយព្យាបាលគ្រួសក្នុងប្រមាត់ (ក្នុងករណីស្រាល) បានទៀតផង។

៤. ផ្លែល្ហុង

តាមការស្រាវជ្រាវពី Food NDTV នៅពេលយើងញ៉ាំល្ហុងទុំអស់ពាក់កណ្ដាលស្មើរនឹងញ៉ាំក្រូចមួយផ្លែ។ នេះមានន័យថាកម្រិតវីតាមីនសេដែលមានក្នុងផ្លែល្ហុងទុំគឺពិតជាមានច្រើន ហើយវាក៏មានសារធាតុបេតាការ៉ូទីនដូចទៅនឹងផ្លែស្វាយដែរ។ លើសពីនេះ ការទទួលទានផ្លែល្ហុងទុំបែបនេះមិនត្រឹមតែជួយដល់បញ្ហាទល់លាមកតែប៉ុណ្ណោះទេ វាថែមទាំងអាចជួយទៅពង្រឹងសុខភាពបេះដូង ពង្រឹងការចងចាំ និងបំប៉នខួរក្បាលបានទៀតផង។ ជាពិសេស សម្រាប់ដែលបំបៅដោះកូន ផ្លែល្ហុងទុំក៏អាចចូលទៅជួយបំប៉នទឹកដោះបានយ៉ាងល្អដែរ។

៥. ផ្លែប៉េងប៉ោះ

មានមនុស្សជាច្រើនរអ៊ូថាផ្លែប៉េងប៉ោះពិបាកញ៉ាំ មិនឆ្ងាញ់។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថាក្នុងផ្លែប៉េងប៉ោះ ១០០ក្រាមមានកម្រិតវីតាមីនសេដល់ទៅ ២៣ មីលីក្រាមដែលវានឹងជួយបំប៉នស្បែកនិងភ្នែកឱ្យកាន់តែមានសុខភាពល្អ និងសារធាតុបេតាការ៉ូទីនសម្រាប់ប្រឆាំងនឹងការបំផ្លាញពីរ៉ាដេកាល់សេរី។ ចំពោះរ៉ាដេកាល់សេរីនេះ វាអាចធ្វើឱ្យមនុស្សប្រឈមមុខនឹងបញ្ហាបេះដូង និងការកើតជម្ងីមហារីកផ្សេងៗជាដើម។ ចំណែកឯមុខងារដែលកាន់តែពិសេសរបស់ផ្លែប៉េងប៉ោះនោះគឺវាអាចប្រឆាំងនឹងកម្ដៅថ្ងៃទាំងកាំរស្មី UVA និង​ UVB បានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម