ចុងឆ្នាំនេះខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ធំៗ ៣ ត្រៀមចាំភ្ញៀវទេសចរទៅលេង

ព្រឹត្តិការណ៍​ខ្មែរ​ដ៏​កម្រ​ និង​ពិសេស​​ចំនួន ​៣​​ គ្រោង​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​ត្រៀម​ចាំ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នា​ពេល​ចុង​ឆ្នាំ​​។​​ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ផេក​ផ្លូវ​ការ​រដ្ឋបាល​ខេត្ត​សៀមរាប​។

តាមរយៈ​ផេក​ផ្លូវ​ការ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ខេត្ត​សៀមរាប​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​ៗ ចំនួន​៣ ​ដែល​មាន​ដូច​ជា​ ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ ព្រឹត្តិការណ៍​បង្ហើរ​ខ្លែង​ឯក​ខ្មែរ​ និង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល ​ដែល​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ ​១២​​ ចុង​ឆ្នាំ​ ២០២៤​ នេះ​តែ​ម្ដង​។​​

ព្រឹត្តិការណ៍​ទី​១​ រៀប​ចំ​ធ្វើ​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦ ​ជា​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ដែល​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ និង​បុព្វការី​ជន​ទាំង​អស់​ដែល​លោក​បាន​ខិត​ខំ​កសាង​ និង​តែ​រក្សា​ប្រាសាទ​បុរាណ​ទាំង​អស់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ជាតិ​មាតុភូមិ​តាំង​ពី​ដើម​រហូត​សព្វ​ថ្ងៃ​នេះ​។​ ក្រៅ​អំពី​ការ​ប្រារព្ធ​ពិធី​ដឹង​គុណ​នៅ​ក្នុង​បរិវេណ​ទី​លាន​ជល់​ដំរី​ហើយ​នោះ​ ក៏​មាន​នៅ​ការ​តាំង​ពិព័រណ៍ ​​និង​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។

ព្រឹត្តិការណ៍​ទី​២​ ជា​ព្រឹត្តិការណ៍​បង្ហើរ​ខ្លែង​ឯក​និង​ខ្លែង​សេរី​ក្នុង​គោល​បំណង​ថែ​រក្សា​សម្បត្តិ​វប្បធម៌​អរិយធម៌​ និង​ស្រប​តាម​យុទ្ធនាការ​ទស្សនា​ខេត្ត​សៀមរាប​ឆ្នាំ​២០២៤ ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា​សៀមរាប​អង្គរ​ឱ្យ​បាន​កាន់​តែ​ច្រើន​កុះ​ករ​។ ​ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ធ្វើ​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​២៩​ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ (ចាស់) ​ដោយ​មាន​ការ​ប្រកួត​បង្ហោះ​ខ្លែង​ឯក​ខ្មែរ​ និងខ្លែងសេរី ការ​តាំង​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក ​ការ​សម្ដែង​ល្ខោន​ និង​ការ​ប្រគំតន្ត្រី​ ព្រម​ទាំង​មាន​ការ​បង្ហាត់​បង្រៀន​អំពី​របៀប​ធ្វើ​ខ្លែង​ឯក​ខ្មែរ​ និង​ខ្លែង​សេរី​ទៀត​ផង​។​

ព្រឹត្តិការណ៍​ចុង​ក្រោយ​ ជា​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សាកល​ដែល​រៀប​ចំ​ធ្វើ​ក្នុង​ក្រុង​សៀមរាបត​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៣១​ និង​ថ្ងៃ​ទី​១ ​​ក្នុង​ក្រុង​សៀមរាប​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *