សៀមរាប ក្លាយជាទិសដៅទេសចរណ៍ពេញនិយមរបស់ប្រជាជនអូស្ត្រាលីឆ្នាំ ២០២៥

យោង​តាម​របាយការណ៍​ស្ទង់មតិ Skyscanner Travel Trend 2025 ​បាន​ឱ្យ​ដឹង​ថា​ខេត្ត​ សៀមរាប​ បាន​ក្លាយ​ជា​ជម្រើស​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​​ប្រជាជន​អូស្ត្រាលី​ក្នុង​ឆ្នាំ​ ២០២៥។

តាមរយៈសារព័ត៌មាន SBS អូស្រ្តាលី បានឱ្យ​ដឹង​ថាកន្លង​មកប្រទេស​ជប៉ុន​ត្រូវ​បាន​ស្ថិត​នៅ​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្នុង​បញ្ជី​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​ប្រជាជនអូស្រ្តាលី​។​ ដោយ​ឡែក​ តាមការបង្ហាញនៅក្នុងរបាយការណ៍ Skyscanner Travel Trend 2025 ​តំបន់​ទេសចរណ៍​ខេត្ត​សៀមរាប​របស់​កម្ពុជា ​បាន​ឈរ​នៅ​លំដាប់​លេខរៀងទី១ ខ្ពស់​បំផុត​សម្រាប់​ទិសដៅ​ទេសចរណ៍​របស់​ប្រជាជន​​អូស្ត្រាលីក្នុងឆ្នាំ ២០២៥ ​ដោយ​មាន​អត្រា​អ្នក​ចុច​ស្វែង​រក​​រហូត​ដល់ ​៥២៩ ​ភាគរយ​។ ​​ស្ថិត​ក្នុង​អត្រា​កំណើន​ដ៏​ខ្ពស់​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​មួយ​នេះ​​វារ​ដាច់​តំបន់​ទេសចរណ៍​ក្នុង​បណ្ដា​ប្រទេសចំនួន​ដូច​ជា​ ប្រទេស​ថៃ​ ​ហ្វីលីពីន​ កូរ៉េ​ខាង​ត្បូង ហ្វាំងឡង់​ ប៉េរូ​ ន័រវែស​ កាហ្សាក់ស្ថាន​ និង​ប្រទេស​ឥណ្ឌូណេស៊ី​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា លទ្ធផលនៃ​ការ​រក​ឃើញ​មួយ​នេះ​ផ្អែក​លើ​ទីតាំង​ដែល​មាន​ចំនួន​អ្នក​ចុច​ស្វែងរក​ខ្ពស់​បំផុត​តាម​រយៈ​ជើង​ហោះហើរ​ក្នុង​រយៈ​ពេល​ ១២​ខែ​ចុង​ក្រោយរបស់អ្នកទេសចរណ៍ក្នុងប្រទេសអូស្ត្រាលី៕​​​

ប្រភពបន្ថែម ៖ https://www.sbs.com.au/news/article/australians-are-obsessed-with-japan-but-a-new-travel-hotspot-is-emerging/m1ot22aum


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *