ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល
ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ