តាមរយៈវីដេអូបង្ហោះដែលកំពុងចែកចាយយ៉ាងផុលផុសនៅលើបណ្ដាញសង្គមទាំងក្នុង និងក្រៅស្រុកបានបង្ហាញសម្រស់ដ៏ស្រស់ស្អាត អស្ចារ្យនៃប្រាសាទព្រះវិហារមុនរងការបំផ្លិចបំផ្លាញពីការឈ្លានពានរបស់កងទ័ពសៀមដែលប្រៀបបីដូចឋានសួគ៌លើអាកាស។

ប្រាសាទព្រះវិហារប្រៀបបីដូចឋានសួគ៌លើអាកាសមុនរងការបំផ្លិចបំផ្លាញពីកងទ័ពឈ្លានពានសៀម។ កងទ័ពឈ្លានពានរបស់ថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកមកលើទីតាំងនៃតំបន់ប្រាសាទព្រះវិហារដែលបង្កឱ្យប្រាសាទរងការខូចខាតយ៉ាងដំណំ។
ភស្តុតាងដ៏សែនឈឺចាប់ និងខ្លោចផ្សារមួយនេះបានធ្វើឱ្យប្រជាជនកម្ពុជាចងចាំយ៉ាងច្បាស់នៅក្នុងចិត្តពីទង្វើដ៏សែនសាមាន្យរបស់ជាតិសាសន៍ថៃចំពោះការឈ្លានពានយ៉ាងកំរោលក្នុងបំណងវាតយកទីតាំងដើម្បីឈរជើងនិងគ្រប់គ្រងនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
គួរបញ្ចាក់យ៉ាងច្បាស់ថាយោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ៕








ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/8u3svqigi5/videos/1794712354449648
រូបភាព ៖ Screenshot fromVDO


























Account
Security
Favourite Content