មានចម្ងាយប្រមាណជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប ប្រាសាទបាលិលេយ្យគឺជាប្រាសាទមួយដែលមានរចនាបថប្លែក ពុំសូវមានអ្នកទេសចរស្គាល់ តែមានសម្រស់ដ៏ល្អឯក និងពិសេសបំផុតមួយ។
ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទបាលិលេយ្យ សាងសង់ដោយប្រើថ្មភក់និងថ្មបាយក្រៀមមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និងផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។

ចម្លាក់នៅខាងកើត គឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។
មុននឹងទៅដល់ប្រាសាទ យើងនឹងឃើញខឿនវែងមួយប្រមាណ ៣០ ម៉ែត្រមានបង្កាន់ដៃនាគ តោ និងទ្វារបាល។ ឯនៅចុងខឿននោះមានរោងតម្កល់ព្រះពុទ្ធបដិមាភ្នែនលើផ្កាឈូក យកធរណីជាសាក្សីមួយអង្គធ្វើពីថ្មភក់។
គួរបញ្ជាក់ថា ប្រាសាទព្រះបាលិលេយ្យស្ថិតខាងក្រោយ វត្តទេពប្រណម្យ ដែលមានទីតាំងចម្ងាយជាង ១៣ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប៕





























Account
Security
Favourite Content