គ្រាន់តែបើកសាកល្បងប៉ុន្មានថ្ងៃមុន ល្បីរីសតមួយនេះមានទេសភាពស្អាតខ្លាំង

ផ្កាព្រៃរីសត ជា​កន្លែង​ស្នាក់នៅ​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត ព្រម​ទាំង​បន្ទប់​គេង​យ៉ាង​មាន​របៀបរៀបរយ អាច​បំបាត់​ភាព​នឿយហត់​ដែល​ខំ​ធ្វើ​ដំណើរ​​ពី​ចម្ងាយទៅលេង​ទីនោះ។ បើ​តាម​ការ​ឲ្យ​ដឹង ផ្កាព្រៃ​រីសត មិន​ទាន់​ធ្វើ​រួច ១០០% ឡើយ ដោយ​ស្ថិត​ក្នុង​ដំណាក់កាល​កំពុងកសាង​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​អតិថិជន។

ក្រៅ​ពី​កន្លែង​គេង​ស្អាត​ហើយ នៅ​ទី​នោះ​ក៏​មាន​ទេសភាព​ស្រស់​បំព្រង អម​ដោយ​ផ្កា​ចម្រុះ​ពណ៌ វាល​ស្មៅ​បៃតង សំឡេង​សត្វ​យំ​បែប​ធម្មជាតិ​ពិត​ៗ ព្រោះ​​​ស្ថិត​នៅ​ជម្រាល​ភ្នំ ដែល​មាន​អាកាសធាតុ​ត្រជាក់។ មិន​ថា​ពេល​ព្រឹក ឬ​យប់​ ទេសភាព​ទី​នោះ​ពិតជា​រ៉ូមែន​ទិច ដោយ​ភ្ញៀវ​ទេសចរ​អាច​ក្រោក​ពី​ព្រលឹម​មើល​ថ្ងៃ​រះ ហើយ​ល្ងាច​ឡើង​អង្គុយ​មើល​ថ្ងៃ​លិច​ឯ​ជើង​ភ្នំ ហើយ​យប់​ឡើង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ ព្រម​ជាមួយ​ភេសជ្ជៈ​ត្រជាក់​ៗតាម​ចិត្ត​ចង់។

​នៅ​ទីនោះ​ក៏​មាន​ផ្ទះ​កញ្ចក់លើ​​វេហា ​កន្លែង​ជិះ​ទូក​កៃយ៉ាក់ កាហ្វេ និង​អាហារ​ឆ្ងាញ់​ៗ រង់ចាំ​ភ្ញៀវ​ទេសចរ​ទៅ​សាកល្បង​ទាំងអស់​គ្នា។ គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្កាព្រៃ​រីសត​បើក​ទទួល​ភ្ញៀវ​​ប៉ុន្មាន​មុន​តែ​ប៉ុណ្ណោះ​អំឡុង​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះព្រះខែ ដើម្បី​ទទួល​ភ្ញៀវ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ និង​បន្ត​​ផ្អាក​រយៈពេល​ខ្លី រៀបចំ​កន្លែង​ថតរូប​​ស្អាត​ៗ និង​កម្សាន្ត​បន្ថែម​។ នៅ​ពេល​រួចរាល់ ១០០% នឹង​មាន​ការ​ជូន​ដំនឹង​ម្ដង​ទៀត។

ចំពោះ​ទីតាំង​វិញ ស្ថិត​នៅ​ភូមិ​កណ្ដាល ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទលេខ៖

016 92 92 00

017 92 92 00

066 92 92 00

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្