គាំទ្រ ផេក Eatame ជួយផ្សព្វផ្សាយកសិកម្ម ឱ្យកសិករប្រមូលផលដំណាំគ្មានទីផ្សារ

បន្លែ ​ផ្លែ​ឈើ ​ក្នុង​ស្រុក​​ហាក់​មាន​សង្ឃឹម​បន្តិច​វិញ​ហើយ ​បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​​ពី​ផេក​ក្នុង​ស្រុក​មួយ​នេះ​។ ផេក ​​Eatame​​ បាន​​ជួយ​ធ្វើ​ទី​ផ្សារ​​កសិកម្ម​​​ឱ្យ​​ប្រជា​កសិករ​នៅ​តាម​តំបន់​ក្នុង​ខេត្ត​មួយ​ចំនួន ​​ដែល​​មិន​​សូវ​មាន​ទី​ផ្សារ ​ខណៈ​ដំណាំ​ទាំង​នោះ​សុទ្ធ​តែ​ល្អ​ មិន​មាន​ប្រើ​ប្រាស់​ជី​គី​មី​​ ។​​

​​​​​​​​​​ថ្មី​ៗ​នេះ ​ផេក​ក្នុង​ស្រុក​មួយ​​​​​​​​​​​ដែល review ម្ហូប​អាហារ បាន​​ប្រកាស​ជួយ​រក​ទី​ផ្សារ​ឱ្យ​ប្រជាកសិករ​​ ជា​ពិសេស​ដំណាំ​​ដាំ​​ជា​​​លក្ខណៈ​គ្រួសារ​ហើយ​​គ្មាន​ទី​ផ្សារ​​​ និង​ពិបាក​ក្នុង​ការ​លក់​។ បន្ទាប់ពី​ការ​ប្រកាស​ ឃើញ​ថា​ដំណាំ​បន្លែ​ ផ្លែ​ឈើ​ជា​ច្រើន​ដូច​ជា​ ស្វាយ​​ ល្ហុង​ ត្របែក ​ស្ពៃក្ដោប​​ ឆៃថាវ​ ប៉េងប៉ោះ​ ឈើរី​ លឿង​ក្រហម ​ភ្លៅ​កង្កែប​ស្រែ ​ម្ទេស​​ អង្ករ​ស្រូវ​ខ្មែរ​ ស្ពៃ​ក្រញាញ់​ និង​បន្លែ​ផ្លែឈើ​ជា​ច្រើន​ទៀត ​ដែល​សុទ្ធ​តែ​ដាំ​បាន​ផល​ ហើយ​ប៉ុន្តែ​មិន​មាន​ទី​ផ្សារ​ លក់​មិន​ចេញ​ធ្វើ​ឱ្យ​ប្រ​ជា​កសិករ​ខាត​បង់​ច្រើន​។​​

​ដើម្បីជាការ​រួម​ចំណែក ​ផេក ​​Eatame​​​ បាន​ប្រកាស​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​ប្រជាកសិករ​​ប្រាប់​ពី​ទី​តាំង​ និង​លេខ​ទូរស័ព្ទ​ ព្រម​ទាំង​ផ្ញើ​រូប​ភាព​ ឬ​វីដេអូ​ដំណាំ​របស់​ពួក​គាត់​តាម​រយៈ​តេឡេក្រាម​ https://t.me/chateatame ដើម្បី​ក្រុម​ការងារ​របស់ ​​​​​​​​​Eatame ​ចុះ​ទៅ​សិក្សា​ និង​ជួយ​​​រក​វិធី​ផ្សព្វ​ផ្សាយ​​ ជាពិសេស​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រមូល​ផលនេះ ​គឺ​ជា​ពេល​ល្អ​បំផុត​ ដើម្បី​ធ្វើ​ទី​ផ្សារ​ទៅ​កាន់​​អតិថិជន​។​​​​​​​​ Eatame​​​ ជា​ផេក​ក្នុង​ស្រុក​ដែល​ផ្ដោត​លើ​មាតិកា​អាហារ​ទាំង​ក្នុង​ក្រុង ​និង​តាម​បណ្ដា​ខេត្ត​​មួយ​ចំនួន​នៅ​​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន