ប្រាសាទនាគព័ន្ធ ត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យព្យាបាលជំងឺក្នុងសម័យបុរាណ

ប្រាសាទ​នាគព័ន្ធ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩១១ នៅ​កណ្ដាល​បារាយណ៍​ជយតដាក ទំហំ ៣៥០០ម៉ែត្រ គុណ ៩០០ម៉ែត្រ បួន​ជ្រុង​ដែល​មាន​ស្រះ​សន្សំ​ទឹក​បរិសុទ្ធ​ចំនួន ៤ ដោយ​រៀប​ចំ​ឱ្យ​មាន​ជា​សញ្ញា​លេខ​បូក​ជា​និមិត្ត​រូប​នៃ​សញ្ញា​មន្ទីរពេទ្យ និង​មាន​រូប​ចម្លាក់ ៤ ទិស​តំណាង​ឱ្យ​ធាតុ​ទាំង ៤ ។

ប្រាសាទ​ដែល​សាងសង់​ឡើង​ក្នុង​រជ្ជកាល​ ព្រះបាទជ័យវរ្ម័នទី៧ មួយ​នេះ​មាន​តឹកតាង​ប្រវត្តិសាស្ត្រ​និង​រឿង​រ៉ាវ​ជំនឿ​សាសនា​ជា​ច្រើន​ដែល​បាន​កើត​ឡើង​តាំង​ពី​សម័យ​បុរាណ។ បច្ចុប្បន្ន​ប្រាសាទ​បុរាណដែល​មានឈ្មោះដើមថា ប្រាសាទរាជស្រី ​បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​ទាំង​ក្នុង​រដូវ​ប្រាំង​និង​វស្សា។ ចំណុច​ពិសេស​និង​ភាព​ទាក់ទាញ​នៃ​ប្រាសាទ​នាគព័ន្ធ​ត្រូវ​បាន​ទេសចរ​ក៏​ដូច​ជា​អ្នក​ក្នុង​តំបន់​ឱ្យ​តម្លៃ​ជា​ពិសេស​លើ​ជំនឿ​ដែល​ពួក​គេ​ជឿ​ថា​ការ​បាន​មក​ដល់​ទី​នេះ​និង​បាន​អុជ​ធូប​ឬ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​ឈឺ​ថ្កាត់​នោះ​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ។ ពិត​ណាស់ ជំនឿ​មួយ​នេះ​មិន​មែន​ទើប​តែ​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ តែ​មាន​តាំង​ពី​ជំនាន់​មុន​មក​ម្លេះ ដោយ​ប្រាសាទ​នាគព័ន្ធ​ត្រូវ​បាន​គេ​ដឹង​មក​ថា​មាន​ស្រះ​សន្សំ​ទឹក​បរិសុទ្ធ​ចំនួន ៤ ដោយ​រៀប​ចំ​ជា​សញ្ញា​លេខ​បូក ដែល​ជា​និមិត្តរូប​នៃ​សញ្ញា​មន្ទីរពេទ្យ។

ក្នុង​នោះ​ដែរ មាន​រូបចម្លាក់ ៤ ទិស​ដែល​តំណាង​ឱ្យ​ធាតុ​ទាំង ៤ គឺ រូប​ចម្លាក់​ក្បាល​មនុស្ស​ដែល​ស្ថិត​នៅ​ទិស​ខាង​កើតតំណាង​ឱ្យ​ធាតុ​ដី , រូប​ចម្លាក់​ក្បាល​តោ​ស្ថិត​នៅ​ទិស​ខាង​ត្បូង​តំណាង​ឱ្យ​ធាតុ​ភ្លើង , រូប​ចម្លាក់​ក្បាល​សេះ​ស្ថិត​នៅ​ទិស​ខាង​លិច​តំណាង​ឱ្យ​ធាតុ​ខ្យល់ និង​រូប​ចម្លាក់​ក្បាល​ដំរី​ស្ថិត​នៅ​ទិស​ខាង​ជើង​តំណាង​ឱ្យ​ធាតុ​ទឹក។

ប្រជាជន​តែង​មាន​ជំនឿ​ថា​​រូប​កាយ​នៃ​សត្វ​លោក​ផ្សំ​ឡើង​ដោយ​ធាតុ​ចំនួន ៤ គឺ ទឹក​ដី​ខ្យល់​និង​ភ្លើង ហើយ​នៅ​ពេល​ដែល​មាន​ជំងឺ​នឹង​បាត់​បង់​ធាតុ​ណាមួយ​ក្នុង​ចំណោម​ធាតុ​ទាំង​៤​ខាង​លើ ដូច្នេះនៅ​ពេល​ដែល​​ពិនិត្យ​ឃើញ​ថា​ខ្វះ​ធាតុ​ណាមួយ​នៃ​ធាតុ​ទាំង ៤ គេ​តម្រូវ​ឱ្យ​អ្នក​ជំងឺ​នោះ​ទទួល​ការ​ព្យាបាល​ស្រប​តាម​ទិស​នៃ​ធាតុ​នោះ (បញ្ជាក់​ដែរ​ថា​ នេះ​ជា​ជំនឿ​ត​គ្នា​ក្នុង​សម័យ​បុរាណ ដោយ​ឡែក​ការ​ព្យាបាល​ទៅ​តាម​ទិស​យ៉ាង​ណា​នោះ​ពុំ​មាន​ឯក​សារ​បក​ស្រាយ​លម្អិត​នោះ​ទេ)។

ក្រៅ​អំពី​ជំនឿ​បុរាណ​មួយ​នេះ​ក៏​នៅ​មាន​រឿងរ៉ាវជា​ច្រើន​ទៀត​ដែល​អ្នក​សិក្សា​គួរ​យក​ចិត្ត​ទុក​ដាក់​និង​ស្រាវជ្រាវឱ្យ​បាន​លម្អិត​បន្ថែម​ ដើម្បី​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​ត​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្វែង​យល់​បន្ត។ គួរ​ឱ្យ​ដឹង​ដែរ ប្រាសាទ​នាគព័ន្ធ​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​លាង​ដៃ ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប៕

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះ​កម្ពុជា/កឹម សុវណ្ណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *