វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា! ទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជា កូឡា ឧបត្ថម្ភធំ Album NeoRoots លាយបញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ

កម្មវិធីសន្និសីទសារព័ត៌មានអំពីអាល់ប៊ុមថ្មីរបស់ផលិតកម្មKlapYaHandz គឺ Album NeoRoots ដែលជាការរួមបញ្ចូលគ្នារវាងតន្ត្រីសម័យទំនើប និងឧបករណ៍បុរាណខ្មែរ ដោយមានការសហការឧបត្ថម្ភធំទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅឯផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃផលិតកម្ម KlapYaHandz អង្គការសិល្បៈខ្មែរអមតៈ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងវត្តមានសិល្បករល្បីៗ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនលំដាប់កំពូលមួយនៅកម្ពុជា តែងចូលរួមចំណែកលើកស្ទួយ សិល្បៈ វប្បធម៌ស្ទើរតែគ្រប់រូបភាព មិនថាការបង្កើតឱ្យមានការសម្ដែងជាផ្ទាំងទស្សនីយភាពបង្ហាញពីទម្រង់សិល្បៈវប្បធម៌ខ្មែរ និងការចូលរួមឧបត្ថម្ភជាច្រើនរាប់មិនអស់ផ្សេងទៀត។

ដោយក្តីស្រឡាញ់ និងមោទកភាពជាមួយនឹង សិល្បៈ តន្ត្រីខ្មែរ ហើយចង់ឱ្យវិស័យនេះកាន់តែរីកចម្រើន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្លឹងឃើញពី សក្តានុពលនៃការលាយបញ្ចូលរវាង តន្ត្រីបុរាណ និងសម័យដែលអាចបង្កើតរស់ជាតិថ្មីនៃតន្ត្រី ព្រមទាំងបំផុសឱ្យឃើញនូវ វប្បធម៌និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ។

ដូច្នេះហើយបានជា ទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា រួមលើកស្ទួយ ជ្រោមជ្រែង និងសហការឧបត្ថម្ភដល់រាល់កម្មវិធីដែលទាក់ទងនឹងសិល្បៈ វប្បធម៌ខ្មែរ ជាក់ស្តែងជាមួយផលិតកម្ម KlapYaHandz ក្នុងការបញ្ចេញអាល់ប៊ុម NeoRoots នាថ្ងៃ សុក្រ ទី ១០ ខែ តុលា ឆ្នាំ ២០២៥ នេះ។ «វប្បធម៌ខ្មែរ រស់ព្រោះកម្ពុជា – Hydrate the Culture» ដែលនេះហើយជាការបង្ហាញជំហររបស់ ទឹកពិសាកម្ពុជា ដែលតែងតែគាំទ្រឈរពីក្រោយ និងលើកស្ទួយសិល្ប: វប្បធម៌ និងតន្ត្រីខ្មែរ។

នៅក្នុងឱកាសដ៏ពិសេសនេះដែរ អគ្គនាយកបន្តវេន លោក អ៊ឹង វីរៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ការចូលរួមសហការឧបត្ថម្ភដល់អាល់ប៊ុម NeoRoots នៅថ្ងៃនេះ ខ្មែរ ប៊ែវើរីជីស មានឆន្ទៈមោះមុតធ្វើយ៉ាងណាជួយលើកកម្ពស់វិស័យ សិល្បៈ តន្ត្រីខ្មែរគ្រប់ទម្រង់ និងជួយបង្កើនសក្តានុពលនៃ សិល្បៈ តន្ត្រីនេះឱ្យកាន់តែរីកលូតលាស់ទៅដល់ឆាកអន្តរជាតិ»។

អាល់ប៊ុម NeoRoots •ជា Project ថ្មីមួយដែលនាំយកការលាយបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណជាមួយតន្ត្រី Rock វាលើសពីអ្វីដែលធ្លាប់លាយបញ្ចូលជាមួយHip Hop ដែល Klapyahandz មិនធ្លាប់បានធ្វើកន្លងមកទេ។ នេះជា “ជំហានដំបូងនៃសំឡេងថ្មី” ដែលមានការ បញ្ចូលសិល្បៈតន្ត្រីទំនើប ជាមួយនឹង ឧបករណ៍បុរាណខ្មែរ ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ។ អាល់ប៊ុមដ៏ពិសេសនេះលើសពីតន្ត្រីកំដរអារម្មណ៍ ប៉ុន្តែគឺជាគម្រោងដ៏គួរឱ្យរំភើបមួយដែលបង្ហាញពីការ បន្តវេន និងការរស់រានឡើងវិញនៃវប្បធម៌ខ្មែរ៕ 

វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា! ទឹកពិសាកម្ពុជា! អ្នកនៅពីក្រោយ​ លើកស្ទួយសិល្បៈវប្បធម៏ខ្មែរ!

កម្ពុជា កូឡា! គាំទ្រភាពច្នៃប្រឌិតនៃសិល្បករជំនាន់ក្រោយ បង្កើតរសជាតិថ្មីដល់វិស័យតន្ត្រីនៅកម្ពុជា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *