ក្រសួងប្រកាសអនុវត្តផែនការមេ ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់

យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្ដម ថោង ខុន បានដឹកនាំពិធីផ្សព្វផ្សាយជាផ្លូវការមួយស្តីពីការដាក់ឱ្យអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥​» និងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ផែនការមេនេះត្រូវបានរៀបចំឡើង ដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរ សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ប្រកបដោយគុណភាព ទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ដោយផ្អែកលើសក្តានុពល និងភាពសម្បូរណ៍បែបនៃធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខេត្តកែប «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍​ខេត្តកែបឆ្នាំ ២០២៣-២០៣៥» បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ដោយប្រកាន់​យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។

ជាមួយគ្នានេះ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងសម្រាប់ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប បានលើកឡើងថាជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូលអភិវឌ្ឍទេសចរណ៍ ៤ រួមមាន៖ ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណីត​កម្រិតពិភពលោក ទី២-ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើបទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ ជាតំបន់កសិ-ទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤-ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។

រដ្ឋលេខាធិការរូបនេះបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនដែលត្រូវអភិវឌ្ឍ រួមមាន៖ ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណះ និងទេសភាពបៃតងសាធារណះ។

លើសពីនេះទៅទៀត ឯកឧត្ដម នី ផល្លី ថាព្រឹត្តិការណ៍ទេសចរណ៍សក្តានុពលដែលអាចនឹងអាចរៀបចំនៅខេត្តកែប រួមមាន​ ពិធីបុណ្យក្តាមសមុទ្រ ពិធីបុណ្យតូរ្យតន្ត្រី ពិធីបុណ្យពន្លឺ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ព្រឹត្តិការណ៍ប្រកួតកីឡា ពិធីបុណ្យ I Love Kep Day ពិធីបុណ្យកោងកាង និងពិធីបុណ្យម្រេចជាដើម។

គួរជម្រាបដែរថា ដំណឹងដ៏គួរឱ្យរីករាយមួយទៀតសម្រាប់ខេត្តកែប នោះគឺអនុក្រិតស្តីពីការកែប្រែឧទ្យានជាតិកែប ដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាលសម្រេចពង្រីកទំហំផ្ទៃដីឧទ្យានជាតិកែប ពីផ្ទៃដីទំហំ ១ ១៥២ ហិកតា មកផ្ទៃដីទំហំ ១ ២៣០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ