មកស្គាល់ទីតាំងថ្មី «ផ្សារផលិតផលកម្ពុជា» រួមគ្នាលើកស្ទួយស្នាដៃនៃជាតិខ្មែរយើង

«ផ្សារ​ផលិតផល​កម្ពុជា» ក្នុង​នាម​ជា​ភាសា​អង់គ្លេស “Made in Market Cambodia” ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​តម្កើង និង​បង្កើន​ទីផ្សារ​ផលិតផល​ក្នុង​ស្រុក ពិសេស​ស្នាដៃ​បង្កើត​ថ្មី​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ដែល​អាច​សង្ខេប​ឱ្យ​ខ្លី​ក្នុង ៣ ពាក្យ ដ៏​មាន​អត្ថន័យ «ផ្សារ​សមាគម ផលិតផល​ខ្មែរ បង្កើត​ការងារ​ដល់​ខ្មែរ»។

បើក​ដំណើរ​ការ​ជា​រៀងរាល់ថ្ងៃ ចាប់​ពី​ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់​ម៉ោង ៨:០០ យប់ «ផ្សារ​ផលិតផល​កម្ពុជា» សព្វ​ថ្ងៃ​មាន​ទីតាំង​ថ្មី ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រៃសណីយ៍​សៀមរាប មាន​ស្តង់​តូច​ច្រឡឹង​យ៉ាង​ទាក់ទាញ​ជាច្រើន​ដាក់​បង្ហាញ និង​លក់​ផលិតផល​ច្នៃ​ប្រឌិត​ប្រកប​ដោយ​សិល្បៈ និង​ទេពកោសល្យ រួមមាន​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គ្រឿង​តុបតែង​លម្អ សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងទេស ផ្ទាំង​គំនូរ ព្រម​ទាំង​ស្នាដៃ​សិល្បៈ​ផ្សេង​ៗ​ទៀត។

អីវ៉ាន់​ដែល​មាន​លក់​នៅ​ទី​នេះ មាន​រូបរាង និង​លក្ខណៈ​ប្លែក​ខុស​ពី​ផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍​ទូទៅ ដោយ​មួយ​ភាគ​ធំ​ត្រូវ​បាន​ផលិត​ដោយ​ស្ថាប័ន​ជា​សហគមន៍ និង​ជន​ពិការ ហើយ​ក៏​មាន របស់ គួរ​ឱ្យ ចាប់​អារម្មណ៍​ច្រើន សម្រាប់​ទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ។

នរណា​ៗ​ក៏​អាច​ធ្វើការ​ទស្សនា ក៏​ដូចជា​ស្វែង​រក​អ្វី​ដែល​ខ្លួន​ប្រាថ្នា ឬ​វត្ថុ​អនុស្សាវរីយ៍​ជូន​មិត្តភ័ក្ដិ ដោយ​សេរី ហើយ​ក៏​អាច​សាក​សួរ​បន្ថែម​អំពី​ព័ត៌មាន​លម្អិត​របស់​ផលិតផល ឬ​រឿងរ៉ាវ​ពីក្រោយ​អាជីវកម្ម​ណា​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ ពី​អាជីវករ​ដ៏​រួសរាយ​រាក់ទាក់​គ្រប់រូប​ដែល​នៅ​រង់ចាំ​នៅ​ស្តង់​ផង​ដែរ។

អ្វី​ដែល​រឹតតែ​ពិសេស គឺ​ការ​វេច​ខ្ចប់​រាល់​គ្រប់​អីវ៉ាន់​ទាំងអស់ គឺ​ខ្ចប់​ជាមួយ​ក្រដាស​កាសែត ដែល​ជា​ចំណែក​មួយ​នៃ​ការ​កាត់បន្ថយ​ថង់​ប្លាស្ទិច៕​

ទីតាំង៖ ផ្លូវ​អ៊ុំ​ឃុន ខាង​លិច​ប្រៃសណីយ៍​សៀមរាប
https://g.page/MadeinCambodiaMarket?share



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ