កោះខ្យង គឺជាប្រជុំកោះតូចៗ ៣ ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត ក្នុងដែនដី ស្រុកស្រែអំបិល ខេត្តកោះកុង។ កោះខ្យងមានដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ បូករួមនឹងទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ រំលេចបានជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់ សម្រាកលម្ហែ។
នៅលើកោះខ្យង អ្នកទេសចរអាចចំណាយពេលសម្រាកជាមួយធម្មជាតិ អាំងសាច់ ស្ទួចត្រី និងគយគន់ថ្ងៃលិច ជជែករឿងក្នុងចិត្តជាមួយមិត្តភ័ក្តិ។ កោះខ្យងមានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង ១០ គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិលខេត្តកោះកុង។ ដើម្បីទៅដល់កោះខ្យងបាន អ្នកទេសចរអាចជ្រើសរើសការធ្វើដំណើរផ្លូវគោកឡានម៉ូតូតាមផ្លូវភក់ ឬអាចធ្វើដំណើរតាមទូក ចេញពីផ្ទះប្រជាសហគមន៍តែម្តង៕






























Account
Security
Favourite Content