ពិតជាកក្រើកខ្លាំងមែនទែន សម្រាប់ការប្រកួតឈុតតំណាងជាតិ កម្មវិធី Miss Grand Cambodia 2023 កាលពីយប់មិញ ព្រោះគ្រប់ឈុតដែលបានដើរបង្ហាញសុទ្ធតែលេចធ្លោ ប្រណីត ថែមទាំងមានបង្កប់អត្ថន័យជ្រាលជ្រៅទៀតផង។ ជាក់ស្តែង ក្នុងការប្រកួតយប់មិញ ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា មើលទៅចាប់អារម្មណ៍ឈុតតំណាងជាតិមួយចំនួន ដែលក្នុងនោះក៏មានឈុត «ចៅស៊ីផាន់» គ្រងដោយ កញ្ញា ហេង កនិកា Miss Grand តាកែវ ផងដែរ។

ឈុត «ចៅស៊ីផាន់» ដែលកំពុងផ្ទុះការសរសើរពីហ្វេនៗ ច្នៃឡើងដោយយកលំនាំពីរឿងរាមកេរ្តិ៍ ដែលជាស្នាដៃដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រនៃអក្សរសិល្ប៍ខ្មែរ។ តួយ៉ាង តួអង្គ ចៅស៊ីផាន់ ជាឈ្មោះតួអង្គមួយនៅក្នុងរឿងរាមកេរ្តិ៍ មានលក្ខណៈរាងខ្លួនជាសត្វមាន់ រីឯក្បាលជាយក្ស ជាបុត្រារបស់ក្រុងរាពណ៌ កាលរាពណ៌ទៅស្រលាញ់គ្នាជាមួយនឹងមាន់។
ឈុតនេះ ច្នៃឡើងដោយបង្ហាញមកុដកន្ទុយមាន់ ដែលបងប្អូនខ្មែរមួយចំនួនមិនធ្លាប់ឃើញរំលេចក្បូរក្បាច់រចនាបទតាមគំនូរចម្លាក់ប្រាសាទនានា មានមុខខ្មុកជាដើម រួមបញ្ចូលគ្នាតែមួយ សបញ្ជាក់ពីភាពសម្បូរបែបនៃសិល្បៈខ្មែរយើងដែលដូនតាបន្សល់ទុកដល់សព្វថ្ងៃនេះ។





ក្នុងរាត្រីប្រកួតឈុតតំណាងជាតិ ហេង កនិកា ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយនាងបានដោយបង្ហាញឈុត «ចៅស៊ីផាន់» ដោយភាពជឿជាក់ មើលទៅក្លាហានអង់អាច និងមានអំណាចខ្លាំង ប្រៀបដូចតួអង្គ ចៅស៊ីផាន់ ក្នុងរឿងរាមកេរ្តិ៍ កំពុងស្ថិតក្នុងខ្លួនរបស់នាង។ ហ្វេនៗបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវពេលឃើញឈុតតំណាងជាតិដ៏ប្រណីតរបស់ខេត្តតាកែវ និងបាននិយាយសរសើរថា ឈុតនេះមើលទៅប្លែកមែនទែន ថែមទាំងប្រណីតទៀតផង ក្រោមការដំឡើង និងរចនាដោយ ក្រុមក្មេងវត្ត ឬគ្រប់គ្នាស្គាល់ឈ្មោះថា ទឹក គ្រឿង។







កុំភ្លេចរង់ចាំមើលការប្រកួតបឋម និងការប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១៨-១៩ ខែសីហា ខាងមុខនេះ ដើម្បីដឹងពីសមត្ថភាពរបស់ Miss Grand តាកែវ ហេង កនិកា ថានាងអាចដណ្តើមមកុដ Miss Grand Cambodia 2023 នេះបានឬអត់ ព្រោះនាងក៏ជាបេក្ខភាពលេចធ្លោម្នាក់ ទោះបីនាងរាងតូចច្រឡឹងជាងបេក្ខភាពផ្សេងៗបន្តិចក្តី!




















































Account
Security
Favourite Content