ពិតជារឿងគួរឱ្យសរសើរខ្លាំងណាស់ដល់កុមារតូចៗនៅក្នុងមត្តេយ្យកៈសិក្សាមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបណ្ដុះគំនិតឱ្យចេះប្រើជីវិតផ្សារភ្ជាប់បរិស្ថានតាំងពីក្មេង។






ថ្ងៃនេះមត្តេយ្យកៈសិក្សាធនធានកកោះ បានបង្ហាញសកម្មភាពដកបន្លែដែលកូនសិស្សតូចៗបានដាំដោយផ្ទាល់ដៃយ៉ាងសប្បាយរីករាយនៅក្នុងសាលា។ ពួកគេបានចំណាយពេលវេលាក្នុងការដាំដុះ និងមើលថែយ៉ាងល្អមិនតែប៉ុណ្ណោះ បន្លែទាំងនោះគឺសម្រាប់ធ្វើជាអាហារសម្រាប់ពួកគេទទួលទានតែម្ដង។ មិនត្រឹមតែសកម្មភាពដាំដុះបន្លែធម្មជាតិប៉ុណ្ណឹងទេ តែសាលាក៏បានបណ្ដុះស្មារតីកុមារតូចៗទាំងអស់ឱ្យស្រលាញ់បរិស្ថានតាមរយៈការសម្អាតទីធ្លាសាលា និងក្នុងថ្នាក់រៀនថែមទៀតផង។
កុមារតូចនៅក្នុងមត្តេយ្យកៈសិក្សាធនធានកកោះ ត្រូវបានបណ្ដុះបណ្ដាលយ៉ាងល្អទាំងជំនាញទន់ និងជំនាញរឹងដែលនេះជាកាតាលីករជំរុញការសិក្សារបស់ពួកគេឱ្យបានកាន់តែល្អពាក្យស្លោកមួយថា “រៀននៅក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម”។






សាលាធនធានកកោះ ជាសាលារៀនដែលសូម្បីតែក្រសួងអប់រំយុវជន និងកីឡា ក៏បានកោតសរសើរពីការរៀបចំបរិស្ថានក្នុង និងក្រៅសាលា នេះជាការចំណែកយ៉ាងស្រុះដៃគ្នាពីគណៈកម្មការគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូមាតាបិតាសិស្សក៏ដូចជាសិស្សានុសិស្សដែលសុទ្ធសឹងតែជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ៕



























Account
Security
Favourite Content