ជាទំនៀមទម្លាប់ដែលតមកតាំងដូនតាខ្មែរគឺតែងតែនាំគ្នាវេចអន្សមនៅក្នុងរដូវបិណ្ឌភ្ជុំ។ ជាមួយគ្នាពួកយើងក៏មានទម្លាប់វេចឱ្យច្រើន ដើម្បីចែកទៅដល់បងប្អូន កូនចៅ និងសាច់ញាតិផងដែរ។ អន្សមទាំងនោះផងដែរ យើងមិនអាចទទួលទានត្រឹមមួយថ្ងៃ ពីរថ្ងៃអស់នោះទេ ដូច្នេះយើងត្រូវចេះពីក្បួនក្នុងការរក្សាទុកអន្សមឱ្យបានយូរថ្ងៃ។

តាមការសម្ភាសជាមួយអ្នករស់នៅក្នុងខេត្តសៀមរាបបានលើកឡើងថា ដើម្បីរក្សាទុកអន្សមឱ្យបានយូរមិនងាយជូរផ្អូម គឺគេត្រូវប្រើស្លឹកចេកមានសន្លឹកធំ (បើមិនរហែកកាន់តែល្អ) និងខ្សែចំណងដែលគេជ្រៀកហាលថ្ងៃ។ នៅពេលវេចគឺត្រូវប្រាកដថាបានចងខ្សែឱ្យជាប់មាំល្អ ដើម្បីកុំឱ្យទឹកជ្រាបចូលក្នុងនំដែលអាចធ្វើឱ្យនំទៅជាជ្រាយ។ ក្រោយស្ងោរឆ្អិនហើយ យើងត្រូវយកទៅព្យួរទុកឱ្យស្រស់ទឹកល្អ ឬដាក់ហាលនៅលើគ្រែក៏បាន។

ដោយឡែកសម្រាប់អ្នកភូមិដក់ពរ ក៏មិនខុសគ្នាប៉ុន្មានដែរដោយដំណាក់កាលនៃការវេច និងស្ងោរដូចគ្នា។ ប៉ុន្តែបន្ទាប់ពីទទួលទានហើយចង់រក្សាទុកអន្សមនោះ គឺគេបានស្រាយខ្សែចងនំសិន សឹមយកទៅឆ្អើរភ្លើងដោយគ្របស្លឹកចេកពីលើ។ ចំពោះការប្រើប្រាស់ភ្លើងទៀតសោត គឺមិនត្រូវខ្លាំងពេកនោះទេ មានន័យថាគេប្រើតែរងើកភ្លើងប៉ុណ្ណោះ។
ទន្ទឹមនឹងនេះក៏មានចាស់ៗនៅតាមទីជនបទមួយចំនួនទៀតបានលើកឡើងពីរបៀបរក្សានំអន្សមផ្សេងៗគ្នាដូចជាចងថង់ហើយយកត្រាំទឹកជាដើមដោយវិធីមួយនេះគាត់ជឿជាក់ថាអាចរក្សាទុកបានមួយសប្ដាហ៍ និងមិនបាត់រសជាតិ គុណភាពនោះទេ៕




























Account
Security
Favourite Content