បង្រៀន​ធ្វើ​អាហារ​សុខភាព​ងាយៗសម្រាប់​អ្នក​ធ្វើការ Office ស្រួល​ធ្វើ​ស្រួល​ញ៉ាំ​ចំណេញ​ពេល

សម្រាប់​អ្នក​ធ្វើ​ការ​ Office ដែល​ព្រួយ​បារម្ភ​ពី​សុខភាព​ ត្រូវ​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​តែង​តែ​ធ្វើ​បាយ​យក​ទៅ​ញ៉ាំ​ដោយ​ខ្លួន​ឯង។​ ការ​ធ្វើ​បាយ​យក​ទៅ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ក្រៅ​ពី​ឆ្ងាញ់​ត្រូវ​មាត់​ហើយ​យើង​ក៏​មាន​ទំនុក​ចិត្ត​ទៅ​លើ​រឿង​អនាម័យ​បាន​។​ ថ្ងៃ​នេះ​ AMS មាន​មុខ​ម្ហូប​អាហារ​សុខភាព​ ៤​ យ៉ាង​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។

១.​ ​សាលាដ​គុយទាវ​សាច់​មាន់

គ្រឿង​ផ្សំ៖​

– សរសៃ​គុយទាវ​ស្រុះ​ឲ្យ​ឆ្អិន​​

​ -សាច់​មាន់​ស្ងោ​បេះ​ជា​សរសៃ

  • ត្រប់​វែង​ដុត​១​ផ្លែ
  • ការ៉ុត​កោស​ជា​សរសៃ​ ១​ស្លាប​ព្រា​បាយ​
  • ត្រសក់​កន្លះ​ផ្លែ​ យក​គ្រាប់​ចេញ​រួច​កាត់​ជា​២
  • ខ្ទឹមស​ចិញ្ច្រាំ​១​ស្លាបព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ​ ២ ស្លាបព្រា​កាហ្វេ
  • ប្រេង​ល្ង​១​ស្លាបព្រា​កាហ្វេ
  • ជីរណា​ហាន់​ឲ្យ​ល្អិត
  • Sauce ល្ង​សរ​១​ស្លាបព្រា​បាយ​
  • ក្រូច​ក្រូច​ឆ្មា​ ១​ ផ្លែ​
  • ម្ទេស​ហ្មត់​ កន្លះ​ស្លាបព្រា​កាហ្វេ

  • ​របៀប​ធ្វើ
  • យក​ Sauce ល្ង​សរ​ ទឹក​ក្រូច​ឆ្មា​ ទឹក​ស៊ីអ៊ីវ​ ខ្ទឹម​សរ​ ប្រេង​ល្ង​ ម្ទេស​ហ្មត់​ ដាក់​ក្នុង​ចាន​ ចាក់​ទឹក​លាយ​បន្តិច​រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ យើង​នឹង​បាន​តឹក​សាឡាត់​មួយ​ចាន​យ៉ាង​ឆ្ងុយ​ឆ្ងាញ់
  • យក​សរសៃ​គុយទាវ​ សាច់​មាន់​ ត្រប់​ដុត​ និង​ការ៉ុត​ ដាក់​ចូល​ទៅ​ក្នុង​ចាន​ទឹក​សាឡាត់​ដែល​បាន​ធ្វើ​ទុក​។ បន្ទាប់​មក​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ហើយ​ដាក់​ត្រសក់​ ជី​ និង​ម្ទេស​ហ្មត់​ចូល​ រួច​ដួស​ដាក់​ប្រអប់​ជា​ការ​ស្រេច។

២.​ បាយ​ទ្រូង​មាន់

គ្រឿង​ផ្សំ៖

  • ទ្រូង​មាន់​១​ដុំ
  • ស៊ុត​មាន់​ ២​គ្រាប់​
  • ប្រេងឆា​ ២ ស្លាបព្រា​បាយ
  • ទឹក​ខ្មេះ​ ១ ស្លាបព្រា​កាហ្វេ
  • បន្លែ​តាម​ចំណូល​ចិត្ត​
  • អំបិល​បន្តិច
  • បាយ​អង្គ​សំរូប​មួយ​ចាន

  • វិធី​ធ្វើ៖​
  • ​​​​​​​​ស្ងោរ​ស៊ុត​ រយៈ​ពេល​៧​នាទី​ទុក​ឲ្យ​ត្រជាក់​រួច​បក​សំបក​ចេញ
  • ស្ងោរ​ទ្រូង​មាន់​ឲ្យ​ឆ្អិន​រួច​ហាន់​ជា​ដុំ
  • ដាក់​ខ្ទះ​ដាក់​ប្រេង​ឆា​ តាម​ដោយ​ទឹក​ខ្មេះ​ និង​បន្លែ​ ថែម​អំបិល​ ឆា​រហូត​ដល់​ឆ្អិន
  • ដួស​បាយ​ដាក់​ប្រអប់​ រៀប​សាច់​មាន់​ពី​លើ​ ស៊ុត​ពុះ​ជា​ពីរ​ និង​បន្លែ​ឆា។

៣.​ ការ៉ុត​សណ្ដែក​បារាំង

គ្រឿងផ្សំ៖

  • ការ៉ុត​ ១ ផ្លែ​ កោស​ជា​សរសៃ
  • សណ្ដែក​បារាំង​ ស្ងោរ​ឲ្យ​ឆ្អិន​ប្រលេះ​យក​តែ​គ្រាប់
  • ទឹក​ខ្មេះ​១​ស្លាបព្រា​បាយ
  • ប្រេង​ល្ង​កន្លះ​ស្លាបព្រា​កាហ្វេ
  • អំបិល​បន្តិច
  • ល្ង​ខ្មៅ​បន្តិច របៀប​ធ្វើ​៖​
  • យក​គ្រឿង​ផ្សំ​ទាំង​អស់​លើក​លែង​តែ​ល្ង​ខ្មៅ​លាយ​ចូល​គ្នា​ឲ្យ​សព្វ​ថែម​អំបិល​បន្តិច​តាម​ចំណូល​ចិត្ត
  • ដួស​ដាក់​ក្នុង​ប្រអប់​រួច​រោយ​ល្ង​ខ្មៅ​ពី​លើ។

៤.​ សាឡាត់​ផាស្តា​

  • គ្រឿងផ្សំ៖
  • ផាស្តា​ ៤០០​ ក្រាម​
  • ផេស្តូ​ស្រស់​ ១ ស្លាបព្រា​បាយ​
  • ម៉ាយូងនេស​ ១​ ស្លាបព្រា​បាយ
  • យ៉ាអួរ​ ២​ស្លាបព្រា​បាយ​
  • ទឹក​ក្រូច​ឆ្មា​ កន្លះ​ស្លាបព្រា​បាយ
  • បន្លែ​តាម​ចំណូល​ចិត្ត​ស្រុះ​ឲ្យ​ឆ្អិន​
  • ប៉េង​ប៉ោះ​ហាន​ជា​ពីរ​៥​ផ្លែ​
  • ត្រី​ធូណា​កំប៉ុង​១​កំប៉ុង
  • របៀបធ្វើ៖​
  • ស្ងោរ​សរសៃ​ផាស្តា​ឲ្យ​ឆ្អិន​
  • យក​ផាស្តា​ដាក់​ក្នុង​ចាន​ ចាក់​ ផេស្តូ​ចូល​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ទុក​ឲ្យ​ត្រជាក់​
  • ពេល​ផាស្តា​ត្រជាក់​ហើយ​យក​គ្រឿង​ផ្សំ​ដែល​នៅ​សល់​ទាំង​អស់​ដាក់​ចូល​ក្នុង​ចាន​ រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ដួស​ដាក់​ក្នុង​ប្រអប់​ជា​ការ​ស្រេច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម