
គ្រឿងផ្សំ៖
បង្គា ១ គីឡូ
ម្សៅឆា ៤ ស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ ១ ស្លាបព្រាបាយ
ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
ម្សៅកម្ទេចនំប៉័ង ៣០០ ក្រាម
១. ដំបូងយើងត្រូវបកបង្គាឱ្យស្អាតរួចយកទៅចិញ្ច្រាំ។ បន្ទាប់មកយកទៅលាយជាមួយគ្រឿងផ្សំដែលមានដូចជាម្សៅឆា ម្រេច អំបិល និងម្សៅស៊ុបហើយច្របល់ឱ្យសព្វល្អ។


២. ក្រោយមកដួសល្បាយបង្គាមួយស្លាបព្រាដាក់ចូលទៅប្រឡាក់ជាមួយម្សៅកម្ទេចនំប៉័ង ហើយសឹមចោះប្រហោងកណ្ដាលឱ្យមានរាងដូចនំដូណាត់។



៣. ចុងក្រោយគ្រាន់តែយកទៅបំពងឱ្យឡើងក្រៀមក្រហមល្អជាការស្រេច។ សម្រាប់ទឹកជ្រលក់គឺតាមចំណង់ចំណូលចិត្ត៕

























Account
Security
Favourite Content