អ្នកចូលចិត្តផ្កាត្រូវម៉ាច់! សួន​ក្នុងក្រុងបាត់ដំបងមួយនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

ជឿថាប្រិយមិត្តនារីភាគច្រើនច្បាស់ជាចូលចិត្ត និងស្រឡាញ់ផ្កាខ្លាំងណាស់ ដូច្នេះហើយថ្ងៃនេះ AMS សូមណែនាំសួនផ្កាមួយកន្លែងដែលមានដាំផ្កាចម្រុះជាច្រើនទៅតាមរដូវកាលមកណែនាំប្រិយមិត្តទាំងអស់គ្នា។  មិនត្រឹមតែជាកន្លែងថតរូបដ៏ស្រស់បំព្រង សួនផ្កាមួយនេះក៏ជាកន្លែងថតរូបបែប Pre-Wedding ដ៏ពេញនិយមមួយ ដែលគូស្នេហ៍ទាំងឡាយ​កំពុង​ត្រៀមចូលពិធីមង្គលការមិនគួរមើលរំលង។

សួនផ្កាមួយនេះមានឈ្មោះថា «La A Seven Flower Farm» មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង នៅតាមដងវិថីលេខ ៥៣៦។ សម្រាប់ភ្ញៀវទេសចរដែលចង់ចូលលេង និងថតរូបនៅទីនេះ គ្រាន់តែចំណាយ​លុយម្នាក់ ៥ ០០០ រៀលប៉ុណ្ណោះ នោះអ្នកទាំងអស់គ្នានឹងអាចថតរូបលេងយ៉ាងសប្បាយរីករាយ។ អ្វីដែលពិសេសចំពោះ សួនផ្កាឡាអេសេវិន ជារឿយៗម្ចាស់កសិដ្ឋានតែងតែធ្វើការផ្លាស់ប្ដូរ ដាំផ្កាទៅតាមរដូវកាល ហើយរាល់បច្ចេកទេស និងការរៀបចំប្លង់នៅក្នុងការដាំដុះ សុទ្ធតែមានជំនាញ និងទាមទារឲ្យមានការមើលថែខ្ពស់ទើបអាចមានផ្កាជាច្រើនប្រភេទរីកស្គុះស្គាយនៅតាមនៅពាសពេញសួនផ្កា។

ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកដែលចាប់អារម្មណ៍សួនផ្កានេះកាន់តែកើនឡើង ជាពិសេសគឺយុវជន ក្មេងជំទង់ និងគូស្នេហ៍ដែលត្រៀមចូលរោងការជាដើម។ អ្វីដែលធ្វើឲ្យអ្នកទេសចរចូលចិត្តសួននេះគឺ គ្រប់ផ្កានៅក្នុងសួនទាំងអស់រីកស្គុះស្គាយយ៉ាងស្រស់ស្អាត មានកន្លែងថតរូបស្អាតគ្រប់ជ្រុង គ្រប់រូបភាពដែលថតចេញពីទីនេះសុទ្ធតែស្រស់ស្អាត ទាក់ទាញខ្លាំង ហើយតម្លៃសម្រាប់ការចូលលេងក៏មានតម្លៃសមរម្យដែរ។ ក្រៅពីការថតរូបលេង relaxing អ្នកទេសចរក៏អាច enjoy ជាមួយបរិយាកាសដ៏ស្រស់ស្រាយ ផឹកកាហ្វេ និងភេសជ្ជៈលំហែនៅទីនេះបានដែរ។ សាកស្រមៃមើលថាបើសិនជាអ្នកបានចំណាយពេលទស្សនាសួនផ្កាដែលកំពុងរីកដ៏ស្រស់ស្អាតនៅកន្លែងនេះ តើអ្នកនឹងមានក្ដីសុខប៉ុណ្ណាទៅ?

សម្រាប់ប្រិយមិត្តដែលរស់នៅភ្នំពេញ ក៏ដូចជាខេត្តផ្សេង បើចាប់អារម្មណ៍សួនផ្កាមួយនេះកុំភ្លេចឆ្លៀតចូលមកទស្សនាផងណា ពីព្រោះថាក្រៅពីសួនផ្កានេះ ខេត្តបាត់ដំបងក៏មានកន្លែងដើរលេងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ដូចជាតំបន់ភ្នំ តំបន់ប្រវត្តិសាស្ត្រ តំបន់កែច្នៃ ក្រុងបាត់ដំបង និងកន្លែងដើរលេងជាច្រើនទៀតដែលគេនិយមទៅលេង។ នៅចាំអ្វីទៀត បបួលមនុស្សជាទីស្រឡាញ់របស់អ្នកទៅលេងក្រុងបាត់ដំបង ដើម្បីបង្កើតអានុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យបានច្រើន៕

រូបថត៖​ ប្រភពLa A Seven Flower Farm & អ្នកបាត់ដំបង

ទំនាក់ទំនង៖ 070 727 737

ទីតាំង៖ https://goo.gl/maps/8HaJzPUpxMqJE6e79



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ