មិនមែនជារឿងងាយស្រួលទេ ទម្រាំមានឱកាសបានចូលរួមដើរបង្ហាញម៉ូដឱ្យយីហោសម្លៀកបំពាក់ល្បីៗលំដាប់ពិភពលោកក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដធំៗ លំដាប់អន្តរជាតិ។ តួយ៉ាង កន្លងមកតារាបង្ហាញម៉ូដខ្មែរក៏ធ្លាប់មានឱកាសចូលរួមដើរម៉ូដក្នុងកម្មវិធីអន្តរជាតិធំៗផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចនៅឡើយ។ ខាងក្រោមជាតារាខ្មែរ៣ រូប ដែលធ្លាប់មានឱកាសបានដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ម៉ូដនៅអន្តរជាតិ៖
១. តារាបង្ហាញម៉ូដ គួយ ចាន់ដានិច្ច បានចូលរួមដើរបង្ហាញម៉ូដកម្មវិធី International Fashion Week (IFW) ប្រចាំឆ្នាំ២០១២ នៅប្រទេសអូស្រ្តាលី។

២. តារាបង្ហាញម៉ូដខ្មែរកាត់បារាំង Marianne Clais ហៅ ម៉ាយ៉ា ធ្លាប់ដើរម៉ូដក្នុងពិធីបង្ហាញម៉ូដអន្តរជាតិ Inaugural L’Affaire Du Monde នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨។

៣. តារាសម្តែង មាន សូនីតា ធ្លាប់ដើរបង្ហាញម៉ូដឱ្យយីហោសម្លៀកបំពាក់ល្បី Pierre Cardin ក្នុងកម្មវិធីរបស់ Maison Cardin Collection 3022 នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

៤. តារាសម្តែង ស៊ីន យូប៊ីន ទទួលកិត្តិយសចូលរួមកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ក្នុងព្រឹត្តិការណ៍ Paris Fashion Week ប្រចាំឆ្នាំ២០២៣ និងបានដើរម៉ូដឲ្យ Celia show នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៕






















































Account
Security
Favourite Content