ប្រយោជន៍​អស្ចារ្យ​ ១០យ៉ាង​របស់​ផ្លែ​តាសក់ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង

តាសក់​ជា​បន្លែ​ដែល​យើង​ឃើញ​ជា​ប្រចាំ​និង​ងាយ​រក​ទិញ​បាន​នៅ​តាម​ទីផ្សារ​ទូទៅ។ តាសក់​អាច​យក​មក​ធ្វើ​ជា​ម្ហូប​បាន​ច្រើន​មុខ​ និង​អាច​ទទួល​ទាន​សុទ្ធ​តែ​ម្ដង​ក៏​បាន។ តែ​ក៏​នៅ​មាន​ប្រិយមិត្ត​យើង​មួយ​ចំនួន​ដែល​មិន​ទាន់​ចេះ​ទទួល​ទាន​ផ្លែ​ត្រសក់​។ តែ​​​បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច​ហើយ​ប្រិយមិត្ត​ប្រាកដ​ជា​ចង់​ងាក​​មក​សាក​ទទួល​ទាន​ផ្លែ​តាសក់​វិញ​ជាក់​ជា​មិន​ខាន​។

ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​របស់​ផ្លែ​តាសក់​​ដែល​អ្នក​មិន​គួរ​មើល​រំលង៖

១.​ នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​ផ្លែ​តាសក់​មិន​ថា​ដោយ​ការ​យក​មក​ឆា​​​ទទួល​ទាន​ធម្មតា​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​គ្នា​។ ផ្លែ​តាសក់​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ជួយ​បំពេញ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ​។

២.​ តាសក់​ជួយ​ឲ្យ​កម្ដៅ​នៅ​ក្នុង​ខ្លួន​របស់​យើង​ចុះ​ត្រជាក់​ក្រោយ​ពី​ទទួល​ទាន​ហើយ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​មាន​ភាព​ស្រស់​ស្រាយ។

៣.​ ទទួល​ទាន​ផ្លែ​តាសក់​ជួយ​បន្ថែម​ជាតិ​ទឹក​ដល់​ស្បែក​របស់​អ្នក​ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ស​ភ្លឺ​ពី​ខាង​ក្នុង​។​

៤.​ ផ្លែ​តាសក់​ជួយ​បណ្ដេញ​ជាតិ​ពុល​ក្នុង​រាង​កាយ​បាន​ល្អ​។

៥.​ផ្លែ​តាសក់​សម្បូរ​ទៅ​ដោយ​ Vitamin C កាល់ស្យូម​ Beta carotene ជាតិ​ដែក​ និង​ Phosphorus ដែល​សុទ្ធ​សឹង​តែ​ជា​សារធាតុ​ល្អ​សម្រាប់​រាង​កាយ។

៦.​ សម្រាប់​អ្នក​ដែល​កំពុង​តែ​ថែរក្សា​រូប​រាង​ អាច​ងាក​មក​ទទួល​ទាន​ផ្លែ​តាសក់​នៅ​គ្រប់​ពេល​នៃ​អាហារ​របស់​អ្នក​នឹង​ជួយ​ឲ្យ​អ្នក​មិន​ឡើង​គីឡូ។

៧.​ សម្រាប់​អ្នក​ដែល​មាន​អាការៈ​ ចុក​ពោះ​សៀត​ណែន​អាច​ទទួល​ទាន​ផ្លែ​តាសក់។ តាសក់​គឺ​ជា​ប្រភេទ​បន្លែ​មាន​កាក​សរសៃ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។

៨.​ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្លិន​មាត់​អាច​ទំពា​ផ្លែ​តាសក់​ជា​ប្រចាំ​រាល់​ថ្ងៃ​អាច​ជួយ​ឲ្យ​ធ្មេញ​ស្អាត​និង​បំបាត់​ក្លិន​មាត់​។

៩.​ សម្រាប់​អ្នក​ដែល​ទើប​ត្រឡប់​មក​ពី​កម្មវិធី​មាន​អាការៈ​​វិលៗ​អាច​យក​ផ្លែ​តាសក់​ដាក់​ក្នុង​ទូរ​ទឹកកក​ឲ្យ​ត្រជាក់​ រួច​យក​មក​ជ្រលក់​ទឹក​ម៉ាយូងនេស​ ទទួល​ទាន​ត្រឹម​តែ​២ទៅ៣​ផ្លែ​ក៏​អាច​ជួយ​ឲ្យ​ស្វាង​ស្រវឹង​បាន​។

១០. ក្រៅ​ពី​យក​មក​ធ្វើ​ជា​អាហារ​សម្រាប់​ទទួល​ទាន​ហើយ​ ផ្លែ​តាសក់​ក៏​ជា​គ្រឿង​ជំនួយ​ក្នុង​រឿង​សម្រស់​បាន​ដែរ។​ យក​ផ្លែ​តាសក់​ចិត​សំបក​ចេញ​លាង​ទឹក​កិន​ឲ្យ​ហ្មត់​រួច​យក​មក​បិត​លើ​មុខ​ទុក​ចោល​ ១៥​ នាទី​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម