តោះ! មក​រៀន​ធ្វើ​មុខ​ម្ហូប​គ្រឿង​សមុទ្រ​ ៨មុខ ត្រៀម​ជប់លៀង​ថ្ងៃ​ឆ្លង​ឆ្នាំ

ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​មនុស្ស​ម្នា​​ជា​ច្រើន​កំពុង​តែ​មាន​គម្រោង​ដើរ​លេង​នៅ​ទី​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ តែ​ថ្ងៃ​នេះ​ AMS មក​យក​ចិត្ត​អ្នក​ដែល​មិន​បាន​ទៅ​ណា​តែ​ចង់​ Party នៅ​ផ្ទះ​។ ថ្ងៃ​នេះ​យើង​បាន​នាំ​យក​រូបមន្ត​ ការ​ចម្អិន​អាហារ​គ្រឿង​សមុទ្រ​ងាយៗ​ រហ័ស​ ចំណេញ​ទាំង​ពេល​និង​ថវិកា។ ​

១.​ បង្កង​ដុត​

គ្រឿង​ផ្សំ​៖

  • បង្កង​
  • ទឹកត្រី​
  • ស្ករ​ស
  • ក្រូច​ឆ្មារ
  • ម្ទេស
  • ខ្ទឹម​ស
  • គល់​ជី​វ៉ាន់ស៊ុយ

របៀប​ធ្វើ៖​

  • លាង​បង្កង​ឲ្យ​ស្អាត​ រួច​ប្រើ​កន្ត្រៃ​កាត់​បង្កង​ជា​ពីរ​
  • បង្កាត់​ភ្លើង​រួច​យក​បង្កង​ដាក់​អាំង​ឲ្យ​ឆ្អិន​ល្មម​ រួច​ដាក់​ចុះ

របៀប​ធ្វើ​ទឹក​ត្រី​កោះកុង

  • យក​ម្ទេស​ ខ្ទឹម​ស គល់​ជី​វ៉ាន់ស៊ុយ​ បុក​ចូល​គ្នា​ឲ្យ​ហ្មត់​រួច​ផ្សំ​គ្រឿង​ជា​មួយ​ទឹក​ត្រី​ ស្ករស​ ក្រូច​ឆ្មារ​ ភ្លក់​មើល​ល្មម​តាម​ចំណូល​ចិត្ត​ជា​ការ​ស្រេច។

២.​ បង្គា​អប់​អំបិល​

គ្រឿង​ផ្សំ៖

  • បង្គា​ ប្រហែល​ជា​ ១៥​ ក្បាល​
  • អំបិល​ហ្មត់​ ១​ ស្លាបព្រា​កាហ្វេ​
  • ប្រេង​ខ្យង​ ១​ ស្លាបព្រាបាយ
  • ស្លឹក​ខ្ទឹម​២​ដើម​
  • ទឹក​ត្រី​កោះ​កុង​មួយ​ចាន​

របៀប​ធ្វើ​៖

  • យក​បង្គា​មក​តម្រៀប​គ្នា​នៅ​ក្នុង​ខ្ទះ​ រោយ​អំបិល​ ប្រេង​ខ្យង​ និង​ស្លឹក​ខ្ទឹម​ពី​លើ​ រួច​គ្រប​ឲ្យ​ជិត​ អប់​ចោល​ប្រហែល​ ៣ ទៅ​ ៥​ នាទី​។ ពេល​បង្គា​ឆ្អិន​ រៀប​ដាក់​ចាន​ ញាំ​ជា​មួយ​និង​ទឹក​ត្រី​កោះកុង។

៣.​ បង្កា​អប់​ប៊ឺ​ខ្ទឹម​

គ្រឿង​ផ្សំ​៖

  • បង្គា​
  • ប៊ឺ
  • ខ្ទឹម​សចិញ្ច្រាំ
  • ប្រេង​ឆា

របៀប​ធ្វើ​៖​

  • លាង​សម្អាត​បង្គា​ឲ្យ​ស្អាត​ វះ​ខ្នង​ យក​ប៊ឺ​ និង​ខ្ទឹម​ស ញាត់​ចូល​
  • ដាក់​ខ្ទះ​លើ​ភ្លើង​ ចាក់​ប្រេង​ឆា​បន្តិច​ ចាក់​ប៊ឹ​និង​ខ្ទឹម​ដែល​នៅ​សល់​ រូច​តម្រៀប​បង្គា​ដាក់​លើ​ខ្ទះ​ បិទ​គម្រប​៣​នាទី​ជា​ការ​ស្រេច។

៤.​ បង្កង​ប៉ាក​ចំហុយ​

គ្រឿង​ផ្សំ​៖

  • បង្កង​ប៉ាក​ ៧​ ទៅ​ ៨​ ក្បាល​

របៀប​ធ្វើ៖

  • យក​បង្កង​លាង​ទឹក​ឲ្យ​ស្អាត​
  • ដាក់​ចំហុយ​ ៣​នាទី​រួច​ចាប់​ដាក់​ចាន​ ញ៉ាំ​គូជា​មួយ​ទឹក​ត្រី​កោះ​កុង

៥.​ មឹកអាំង

គ្រឿង​ផ្សំ​៖​

  • មឹក​
  • ម្សៅ​ល្មៀត
  • ទឹក​ស៊ីអ៊ីវ​ខាប់​
  • ទឹក​ស្អាត

របៀប​ធ្វើ​ធ្វើ​៖​

  • ធ្វើ​ការ​សម្អាត​មឹក​ឲ្យ​បាន​ស្អាត ឆូត​ខ្លួន​មឹក​ជា​កង់​តែ​កុំ​ជ្រៅ​ពេក​ បន្ទាប់​មក​ត្រៀម​ដោត​ចង្កាក់​សម្រាប់​អាំង​
  • ធ្វើ​ទឹក​ប្រឡាក់​មឹក​ យក​ម្សៅ​ល្មៀត​ ស៊ីអ៊ីវ​ខាប់​ ទឹក​ លាយ​ចូល​គ្នា​រួច​យក​មឹក​ដាក់​ចូល​ប្រឡាក់​ រហូត​បាន​ពណ៌​លឿង​ល្អ
  • យក​មឹក​អាំង​លើ​ភ្លង​ដែល​ក្ដៅ​ខ្លាំង​ ប្រែ​ឲ្យ​ញឹក​ ពេល​ឆ្អិន​ញ៉ាំ​ជា​មួយ​នឹង​ទឹក​ត្រី​កោះកុង។ ​

៦.​ មឹក​អាំង​ទឹក​ស៊ីអ៊ីវ

គ្រឿង​ផ្សំ៖​

  • មឹក​
  • ទឹក​ស៊ីអ៊ីវ
  • ម្រេច

របៀប​ធ្វើ៖​

  • លាង​សម្អាត​មឹក​ឲ្យ​ស្អាត​
  • យក​ទឹក​ស៊ីអ៊ីវ​ និង​ម្រេច​ ប្រឡាក់​មឹក​ឲ្យ​សព្វ​រួច​យក​ទៅ​អាំង​ដោយ​ភ្លើង​ល្មម​ដល់​ឆ្អិន​រួច​ចាប់​ដាក់​ចាន​។

៧. ក្ដាម​ចំហុយ​ក្នុង​ខ្ទះ

គ្រឿង​ផ្សំ​៖

  • ក្ដាម
  • ទឹក​ត្រី​កោះ​កុង​

របៀប​ធ្វើ​៖

  • យក​ក្ដាម​លាង​សម្អាត​ឲ្យ​ស្អាត​ ដាក់​ក្ដាម​ក្នុង​ខ្ទះ​ ចាក់​ទឹក​ចូល​មួយ​កែវ​បិទ​គម្រប​ឲ្យ​ជិត​ ចំហុយ​ ៥​នាទី​ បន្ទាប់​មក​ប្រែ​ក្ដាម​មក​ម្ខាង​ទៀត​ គ្រប​ត​ ៤​នាទី​ទៀត​។ ពេល​ឆ្អិន​ដាក់​ចុះ​ញ៉ាំ​ជា​មួយ​ទឹក​ត្រី​កោះកុង។

៨.​ ក្ដាម​ថ្ម​ពង​ចំហុយ​ដោះ​គោ​ស្រស់

គ្រឿង​ផ្សំ៖

  • ក្ដាម​មាន​ពង​ ៣​ក្បាល​
  • ទឹក​ដោះ​គោ​ស្រស់​ ៥​ ស្លាបព្រាបាយ
  • ទឹក​ត្រី​កោះកុង

របៀប​ធ្វើ៖​

  • លាង​សម្អាត​ក្ដាម​ឲ្យ​ស្អាត​ បក​ក្ដាម​ជា​ពីរ​ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បែក​ពង
  • តម្រៀប​ក្ដាម​នៅ​លើ​ចាន​ដាក់​ចូល​ឆ្នាំ​ចំហុយ​
  • ស្រោច​ទឹក​ដោះ​គោ​ស្រស់​ពី​លើ​ក្ដាម​ គ្រប​គម្រប​ រួច​ ចំហុយ​ ៥ ទៅ​ ១០ នាទី។
  • ក្ដាម​ឆ្អិន​ដាក់​ចុះ​ ញ៉ាំ​ជា​មួយ​នឹង​ទឹក​ត្រី​កោះ​កុង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម