ចង់ផឹកកាហ្វេ ក្លែមទឹកសមុទ្រ? កុំភ្លេច Note ៣ កន្លែងនេះទុក!

នរណា​ៗ​ក៏​ប្រាថ្នា vibes ដែល​អំណោយ​ផល​ដល់​សុខភាព​ផ្លូវចិត្ត និង​ប្រសិទ្ធភាព​ការងារ​ដែរ​មែន​អត់? សាក​ស្រមៃ​មើល​ពេល​អង្គុយ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ៗ​ដែល​ចូលចិត្ត លំហែ​អារម្មណ៍​តាម​រលក​ទឹកសមុទ្រ ស្ដាប់​សំឡេង​ទឹក​រលក មាន​អារម្មណ៍​ម៉េច​វិញ​ទៅ​ណ៎? មាន​ហាង​កាហ្វេ ៣ កន្លែង ដែល​ផ្តល់​នូវ​អារម្មណ៍​បែបនេះ​ជូន​លោក​អ្នក​បាន៖

១.Brown Coffee (Sea view)

នៅ​ឆ្នេរ​អូត្រេះ​យើង​ហ្នឹង…កន្លែង​អង្គុយ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ មើល​ទៅ​ពិតជា​ជាប់​ចិត្ត​ដិត​អារម្មណ៍​នឹង​ទេសភាព​ជាប់​នឹង​មាត់​ឆ្នេរ! ហើយ​ថត​រូប​ពី​ជ្រុង​ណា ក៏​ឃើញ​ឡូយ​ដែរ!

ទីតាំង ៖https://goo.gl/maps/YcuZW3xoTjjR24maA

២.The Pier by Ocean (ខេត្ត​ព្រះសីហនុ)

ជា​ឆ្នេរ​តូច​តែ​ខ្លឹម និង​ជា​កន្លែង​សម្រាក​លំហែ ផឹក​តែ​ផឹក​កាហ្វេ នៅ​ក្បែរ​មាត់​សមុទ្រ! Concept​ រៀបចំ​តុបតែង​ឡើង​ទាក់ទាញ​សម្រាប់ Coffee Date ឬ Coffee Talk ហើយ​រឹតតែ​រ៉ូមែនទិក​នា​ពេល​ថ្ងៃ​រៀប​លិច។

ទីតាំង៖ https://goo.gl/maps/Z1jXPXsFsBpME6vh9

៣. ដំណាក់ Domnak Café & Eatery (ខេត្តកែប)

អ្នក​ចូលចិត្ត​ថតរូប ដឹង​តែ​ត្រូវ​ចិត្ត​ខ្លាំង​ៗ! អាច​អង្គុយ​នៅ​ខាង​ក្នុង​ក៏​បាន ឬ​លក្ខណៈ Outdoor គយគន់​សម្រស់​ជលសា និង​ទូក​នេសាទ​ត្រៀបត្រា​យ៉ាង​ស្រស់​ត្រកាល។

ទីតាំង ៖https://goo.gl/maps/sxJ2ehXzn7i3XqW27

Credit to៖ VT Photography



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។