កំណាយ​ស្ថានីយ​បុរេប្រវត្តិសាស្រ្ត​ល្អាង​ស្ពាន រកឃើញថា មនុស្ស​មកនៅ តាំង​ពី​វប្បធម៌​ហាវប៊ីនញៀន គួរឱ្យភ្ញាក់ផ្អើល

ល្អាងស្ពាន គឺ​ជា​ស្ថានីយបុរេ​ប្រវត្តិសាស្ត្រចំណាស់​បំផុត​នៅ​កម្ពុជា​ ដែល​មក​ទល់​ពេល​នេះ​ពុំ​មាន​ស្ថានីយ​ណាមួយ​បង្ហាញ​ពី​ភស្តុតាង នៃ​ការ​តាំង​ទីលំនៅ​មាន​អាយុកាល​ចំណាស់​ជាង​នេះ​ឡើយ។ ស្ថានីយបុរេ​ប្រវត្តិសាស្ត្រ​ល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយដែលមានទីតាំងស្ថិតនៅ ក្នុង​ភ្នំ​ទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្ត​បាត់ដំបង។

ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាន ត្រូវបានរក​ឃើញនិង​ធ្វើ​កំណាយ​ជា​លើកដំបូងដោយលោក​ស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ ក្រោយ​មក​ការ​ស្រាវជ្រាវ​ត្រូវ​បានអាក់​ខាន​អស់​ជាង ៤០ ឆ្នាំ លុះដល់ឆ្នាំ ២០០៩ ទើបមានការស្រាវជ្រាវបន្តដែលធ្វើឡើងតាមរយៈ​កិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិ សាស្រ្តធម្មជាតិនៃប្រទេសបារាំង។

តាំង​ពី​ឆ្នាំ ២០០៩ មក​ការ​ធ្វើ​កំណាយ​បាន​ធ្វើ​ឡើង​ជា​ហូរហែ​​ និង​បានរកឃើញវត្ថុបុរាណជាច្រើនដូចជា​ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។

យោង​តាម​លទ្ធផលវិភាគ​លើវត្ថុបានពីកំណាយ បង្ហាញ​ថា ស្ថានីយ​ល្អាងស្ពាន មាន​មនុស្ស​មកតាំងទី បី​ដំណាក់កាល​ផ្សេងគ្នា៖ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១ ០០០ ឆ្នាំ, វប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១ ០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។

មកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរ ពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Aespa សហការជាមួយ G-Dragon ក្នុងបទចម្រៀងថ្មីមុនចេញអាល់ប៊ុមទី ២

ផ្អែកតាមការបញ្ជាក់ពី SM Entertainment នៅថ្ងៃទី៨ ខែឧសភា នេះ G-Dragon នឹងចូលរួមច្រៀងក្នុងបទ WDA (Whole Different Animal) ដែលជាបទចម្រៀងថ្មីរបស់ក្រុមខេប៉ុបនារី aespa មុនចេញផ្សាយអាល់ប៊ុម

ARMY នៅប្រទេសម៉ិកស៊ិក និងទូទាំងពិភពលោកកោតសរសើរ V ចំពោះកាយវិការសុភាពបុរសដ៏កក់ក្ដៅ

ថ្មីៗនេះក្រុមចម្រៀងបុរស BTS បានធ្វើដំណើរការទៅដល់ប្រទេសម៉ិកស៊ិកកូដើម្បីធ្វើការប្រគុំតន្រ្ដីទេសចរណ៍នៃការវិលត្រលប់មកវិញ Arirang។

មានទម្លាប់បែបនេះទើប ៥០ឆ្នាំនៅតែស្អាត! Ruby Lin ទម្លាយរឿងផ្ដាច់ជាតិស្ករនិងគ្រឿងស្រវឹងព្រោះចង់នៅជាមួយកូនស្រីបានយូរ

តារាសម្ដែងតៃវ៉ាន់ Ruby Lin បានទម្លាយឱ្យដឹងថា នាងបានស្ម័គ្រចិត្តផ្ដាច់ជាតិស្រវឹងអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ដើម្បីអាចផ្ដល់ការគាំទ្រដល់កូនស្រីបានកាន់តែល្អប្រសើរ

ម្ដងទៀតហើយ! Ariana Madix តារាស្រីអាមេរិក គ្រង​រ៉ូបប្រេនកូនខ្មែរ Almée Couture

កាល​ពី​ពេល​ថ្មី​ៗ​នេះ Ariana Madix តារា​សម្ដែង និង​ជា​ពិធី​ករ​អាមេរិក បាន​ជ្រើសរើស​ប្រេន​កូន​ខ្មែរ Almée Couture ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មួយ ហើយ​រូបភាព​ដែល​អ្នកនាង​បង្ហាញ​ចេញ​មក​ក្នុង​ Solar Drops by ALmée Coutureពិតជា​ស្រស់​ស្អាត

BTS ចូលជួបប្រធានាធិបតីម៉ិកស៊ិក ខណៈអ្នកគាំទ្រជាង ៥ម៉ឺននាក់រង់ចាំជួបនៅមុខវិមានជាតិ

នៅថ្ងៃទី៦ ខែឧសភា BTS បានចូលជួបជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum មុនការប្រគំតន្ត្រីរបស់កម្លោះទាំង ៧ រូបក្នុងទីក្រុងម៉ិកស៊ិកូ ដែលនេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លា និងឥទ្ធិពល

ADOR បង្កឱ្យមានការសង្ស័យថា Minji អាចនឹងមករួមក្រុម NewJeans វិញ

នៅថ្ងៃទី៧ ខែឧសភា ADOR បានបង្ហោះរូបភាព និងអបអរដល់ថ្ងៃកំណើតរបស់ Minji រហូតនាំឱ្យផ្ទុះការសង្ស័យថា Minji អាចនឹងវិលត្រឡប់មករួមក្រុមជាមួយ NewJeans វិញ។

ក្រសួង​វប្បធម៌​បញ្ជាក់គ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិសម្រាប់ព្រះមហាក្សត្រប៉ុណ្ណោះ

ក្រសួង​វប្បធម៌​កម្ពុជា​បាន​ចេញ​សេចក្ដី​ណែនាំព្រម​ទាំង​បាន​ចាត់​វិធានការណ៍​ជា​បន្ទាន់​ចំពោះ​គ្រប់​បុគ្គល​ដែល​មាន​អាជីព​ពាក់ព័ន្ធ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍នូវ​ការ​ច្នៃ​គ្រឿង​ឥស្សរិយយស​ព្រះ​មហាក្សត្រមក​តុបតែង​និង​

ចិនចេញច្បាប់បង្ក្រាបរឿងភាគខ្លីៗនិយាយពីសេដ្ឋីលង់ស្នេហ៍អ្នកក្រ ដោយយល់ថាជាការនាំអាទិ៍យុវជនឱ្យគិតភ្លើតភ្លើន​ហួសការពិត

ប្រទេសចិនកំពុងបង្កើនការគ្រប់គ្រងលើរឿងភាគខ្លីៗ (Micro-dramas) ជាមួយនឹងវិធានការថ្មីដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី ២ ខែឧសភា ដោយផ្តោតគោលដៅលើសាច់រឿងស្នេហារវាងអ្នកមាននិងអ្នកក្រ ឬសាច់

សប្បុរសជនល្បីឈ្មោះ លោកស្រី សុភា បុត្រឈរ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

ស្រ្តីខ្មែរដែលបានរៀបការជាមួយបុរសអាល្លឺម៉ង់ ហើយ​មហាជន​តែង​ហៅ​លោកស្រី​ថា សេដ្ឋិនី​ចិត្ត​ធម៌ លោកស្រី សុភា បុត្រឈរ ត្រូវ​បាន​​ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា»។ ដោយ​មើល​ឃើញ​ថា​ស្ត្រី​ខ្មែរ​ដែល​មាន​ស្វាមី​​

កម្មវិធី Met Gala 2026 រៃអង្គាសថវិកាបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៤២ លានដុល្លារជូនវិទ្យាស្ថាន Costume Institute

ព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ Met Gala 2026 បានបញ្ចប់ទៅហើយ ហើយក្រៅពីម៉ូដសម្លៀកបំពាក់ដែលគ្រប់គ្នាបានទស្សនាតាំងពីម្សិលមិញ គោលដៅសំខាន់មួយទៀតគឺការប្រមូលមូលនិធិសម្រាប់វិទ្យាស្ថាន Costume

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)